ព័ត៌មានជាតិ

បុរសមិនស្គាល់អត្តសញ្ញាណត្រូវរថយន្តបុកស្លាប់ នៅខេត្តកោះកុង

កោះកុង: កាលពីវេលាម៉ោង ៧និង៤០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ អ្នកដំណើរពុំស្គាល់អត្តសញ្ញាណម្នាក់ ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែងកើតហេតុ តាមបណ្ដោយផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ។

ជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស ស្លាប់នៅនឹងកន្លែងកើតហេតុ។
រថយន្តបង្កម៉ាក Toyota កាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2O-7442 ក្រោយកើតហេតុរត់គេចខ្លួន។

បច្ចុប្បន្នសពជនរងគ្រោះ បានយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ដើម្បីស្វែងរកសាច់ញ្ញាត្តិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯម្ចាស់រថយន្តបង្កកម្លាំងជំនាញកំពុងស្រាវជ្រាវរក ចំណែកវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល៕

មតិយោបល់