កំពង់ធំៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង២២ និង០០នាទី មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅភូមិកំពង់ជ្វា ឃុំគោល ស្រុកប្រាសាទសំបូរ។
ជនរងគ្រោះឈ្មោះ សយ សានភេទប្រុស អាយុ៣៧ឆ្នាំ។ មូលហេតុ៖ ជនរងគ្រោះ ជិះទូកមកពីវត្តកំពង់ជ្វា ស្រាប់តែលិចទូកបណ្តាលឲ្យលង់ស្លាប់តែម្ដង។
ក្រោយកើតហេតុ សពត្រូវបានគេស្រង់ទ្បើងគោក រួចប្រគល់ជូនសាច់ញាតិ យកទីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់