បាត់ដំបងៈ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុវត្តតាមអំណាចដីកាបង្គាប់ឲ្យនាំខ្លួនលេខ ២៨៧ត.ព្រ/១៩ ចុះថ្ងៃពុធ ២រោច ខែ ជេស្ន ឆ្នាំកុរឯកស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបង លោក រ៉ែម សុភក្តិ លោក វរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់ ដឹកនាំកម្លាំងនគរបាលក្នុងអង្គភាពធ្វើការនាំខ្លួនឈ្មោះ អ៊ឹម បូរី ហៅ ពៀច ភេទប្រុ ស រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបា ណន់ ខេត្តបាត់ដំបងពីបទ (ប្រមូលផល អនុផល ព្រៃឈើដោយគ្មានលិខិតអនុញ្ញាត) ប្រព្រឹត្តនៅចំណុច ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជាតំបន់ព្រៃអភិរក្សសហគមន៍ ឃុំតាគ្រាម នាពេលកន្លងទៅ កាន់សាលា ដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់៖ ក្នុងរយៈពេលចុងក្រោយនេះនៅចំណុចព្រៃអភិរក្សសហគមន៍ឃុំតាគ្រាម ស្រុកបាណន់ មានក្រុមប្រជាពលរដ្ឋមួយចំនួនបានលបលួចចូលទៅកាប់បំផ្លាញព្រៃឈើនៅទីនោះ យ៉ាងអាណាធិបតេយ្យជាពិសេស ក្នុងពេលយប់ហើយបានបង្កឲ្យមានការព្រួយបារម្មណ៍ ពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅទីនោះ។
តាមរយៈបទបញ្ជាដ៏តឹងរឹងរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ថ្នាក់ នគរបាលស្រុកបាណន់បានធ្វើការស្រាវជ្រាវ និងបង្ក្រាបបានក្រុមអ្នកលួចកាប់បំផ្លាញព្រៃឈើនេះ ជាបន្តបន្ទាប់ព្រមទាំងដកហូតបានសម្ភារៈ ភស្តុតាងមួយចំនួនរួចបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបាត់ដំបង រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កងកម្លាំងនគរបាល បានធ្វើការនាំខ្លួនជនស័ង្សយជាមេក្លោងរូបនេះ ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ហើយត្រូវ បានចៅក្រមស៊ើបសួរសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ក្នុងពន្ឋនាគារខេត្តបាត់ដំបងរង់ចាំការស្រាវជ្រាវរួចហើយ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំតាគ្រាម ពិសេសប្រជាពលរដ្ឋក្នុងសហគមន៍ព្រៃអភិរក្សឃុំតាគ្រាម ស្រុកបាណន់ បានសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ចគ្រប់ ថ្នាក់ចំពោះក្រុមជនបំផ្លិចបំផ្លាញព្រៃឈើទាំងនេះ ៕
មតិយោបល់