ព័ត៌មានជាតិ

ករណីហិង្សាក្នុងគ្រួសារបណ្ដាលស្រ្តីម្នាក់របួសដេរជាច្រើនថ្នេរ នៅខេត្តតាកែវ

តាកែវ: កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ មានករណីហិង្សាក្នុងគ្រួសារ ស្ថិតក្នុងភូមិព្រៃខ្វាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យម្នាក់ឈ្មោះ យី ពៅ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់ភូមិឃុំកើតហេតុខាងលើ បានផឹកស្រាស្រវឹងប្រដាប់ដោយកៅអីជ័រ វ៉ៃទៅលើប្រពន្ធរបស់ខ្លួនឈ្មោះ អ៊ុក ភក្ត័នី អាយុ ២៩ឆ្នាំ ចំនួន២កៅអី បណ្ដាលឲ្យត្រូវដៃខាងស្ដាំរបួសចំនួន ៦ថ្នេរនិងត្រូវខាងឆ្វេងហើម។

មូលហេតុ៖ ដោយមានទំនាស់ពាក្យសំដី និងគ្នា ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់