កណ្តាលៈ ថ្ងៃសៅរ៍ ១៣ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១២និង១៥នាទី មានករណីអគ្គិភ័យឆេះផ្ទះ០១ខ្នង នៅចំណុចភូមិតាដោល១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ យន់ ផាត ភេទស្រី អាយុ ៦៨ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ។
ជនបង្កឈ្មោះ សេន ម៉ៅ ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវជាកូនបង្កើត (រត់គេចខ្លួនបាត់) ។
- សម្ភារៈខូចខាតរួមមាន៖
- ផ្ទះមួយខ្នង ទំហំ ៦x៨ម៉ែត្រ ប្រក់ក្បឿង ធ្វើពីឈើ ថ្មក្រោម សំយ៉ាបស័ង្កសីខាងមុខប្រវែង ៧.០៥ម៉ែត្រ សំយ៉ាបស័ង្កសីចំហៀងប្រវែង ២៥ម៉ែត្រ ខូចខាតទាំងស្រុង
- ទូទឹកកក ០១ គ្រឿង
- ម៉ាស៊ីនបោកខោអាវ ០១ គ្រឿង
- ម៉ាស៊ីនខ្យល់ ០១ គ្រឿង និងមុង កន្ទាល ភួយ ខោអាវ មួយចំនួន ។
- មិនមានបង្ករអោយរងរបួសដល់មនុស្សឡើយ ។
រថយន្តជំនួយ៖
- រថយន្តពន្លត់អគ្គិភ័យស្រុកកណ្តាលស្ទឹង ចំនួន ០១ គ្រឿង ។
- រថយន្តពន្លត់អគ្គិភ័យប្រលានយន្តហោះ ចំនួន ០២ គ្រឿង ។
មូលហេតុ៖ បណ្ដាលមកពីកូនប្រុសបង្កើតជាអ្នកដុត ។
សភាពនៃរឿងហេតុ៖ តាមប្រភពព័ត៌មានពីម្ដាយរបស់ជនសង្ស័យបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១ មុនពេលកើតហេតុជនសង្ស័យខាងលើ បានសុំប្រាក់ពីម្ដាយបង្កើតរបស់ខ្លួន ដើម្បីយកលុយទៅសងបំណុលគេ ប៉ុន្តែម្ដាយមិនឲ្យ ជនសង្ស័យខាងលើបានខឹងម្ដាយក៏គំរាមថា និងដុតផ្ទះចោល លុះវេលាម៉ោង១២.១៥នាទី ថ្ងៃទី២១ ខែសីហាឆ្នាំ ២០២១ ជនសង្ស័យឈ្មោះ សេន ម៉ៅ នៅពេលម្តាយមិននៅផ្ទះ (ទៅធ្វើស្រែចំការ) ក៏បានទិញសាំងចំនួន ២លីត្រ មកចាក់ដុតផ្ទះរបស់ខ្លួនបណ្ដាលឱ្យឆេះខូចខាតទាំងស្រុង ក្រោយពីធ្វើសកម្មភាពដុតផ្ទះរួច ក៏បានរត់គេចខ្លួនបាត់ស្រមោល ។
- ចំពោះជនសង្ស័យខាងលើសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនដើម្បីអនុវត្តនីតិវិធីតាមច្បាប់ ។
- ករណីអគ្គីភ័យខាងលើគ្រប់គ្រងបាននិងរលត់នៅវេលា ម៉ោង ១៣:៥០នាទី ៕


មតិយោបល់