ព័ត៌មានជាតិ

ខឹងមិនដែលឲ្យលុយចាយកាប់ជនរងគ្រោះច្រើនកាំបិតបណ្ដាលឲ្យស្លាប់ នៅខេត្តកំពត

កំពត: កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនាបណ្តាលឲ្យជនរងគ្រោះស្លាប់ ស្ថិតនៅភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។

ជនរងគ្រោះឈ្មោះ សេង នាង ភេទស្រី អាយុ ៧២ឆ្នាំ រស់នៅភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ត្រូវរបួសចំក្បាលជាច្រើនកាំបិត ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកអង្គរជ័យ។
ជនសង្យ័យឈ្មោះ ផាត់ ដារា ភេទប្រុស អាយុ ៧២ឆ្នាំ (វិកលចរិត) មានទីលំនៅភូមិឃុំកើតហេតុខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

មូលហេតុ៖ ជនរងគ្រោះមិនដែលឲ្យលុយចាយ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់