ព័ត៌មានជាតិ

ចាន់ វឌ្ឍនាកា ត្រូវបាន​គេ​ធៀប​ទៅនឹង​កីឡាករ Di Maria

​ភ្នំពេញ​៖ ចាន់ វឌ្ឍនាកា ជា​ខ្សែប្រយុទ្ធ ជួរ​មុខ​ខ្លាំងក្លា របស់​ក្លិប បឹងកេត ដែល​តែងតែ​ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​រាល់​ការប្រកួត ហើយ​ចំណុច​ដែល​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍​ទម្រង់​លេង​របស់ កីឡាករ​ខ្មែរ​រូបនេះ គឺ​ការប្រើប្រាស់​ជើងឆ្វេង បំប៉ោង​សំណាញ់ ។​
Di Maria
​ជាមួយនឹង ជំនាញ់​លេង​ជើងឆ្វេង​តាំងពី​កំណើត នេះ ត្រូវបាន អ្នកលេង​ហ្វេ​សប៊ុក​ម្នាក់ ប្រើប្រាស់​គណនី​ឈ្មោះ IFast IClear ដែល​មានឈ្មោះ ពិតប្រាកដ​ថា អ៊ុក ម៉ា​ទីន និង​ជា​គាំទ្រ​កីឡាករ​ដ៏​ស្វិតស្វាញ នៅក្នុង​ប្រទេស​កម្ពុជា​ម្នាក់ បាន​បង្ហោះ​ពាក្យពេចន៍​ថា “​ឲ្យតែ​កីឡាករ​បាល់ទាត់​ប្រើ​ជើងឆ្វេង ភាគច្រើន​ល្អ​ដូច ចាន់ វឌ្ឍនាកា ចឹង​” ខណៈ​ដែល​ភ្ជាប់​ជាមួយនឹង​វីដេអូ​ឃ្លិប ស្វែងរក​គ្រាប់​បាល់ កីឡាករ​ពិភពលោក Di Maria ដែល​ប្រើប្រាស់​ជើងឆ្វេង​នោះ ។

​ជាមួយនឹង សារ​នេះដែរ បាន​ធ្វើឲ្យ​អ្នកគាំទ្រ​របស់លោក ចោទ​ជា​សំនួរ​ថា “​ចង់​និយាយ​ថា Di Maria ល្អ​ដូច ចាន់ វឌ្ឍនាកា មែន​បង ?” ។
​តែ​ទោះជា​យ៉ាងណា​ចំណុច​នេះ យើង​ដឹង​ស្រាប់​ហើយ​ថា ចាន់ វឌ្ឍនាកា ជា​កីឡាករ​លេង​ឆ្វេង ល្អ​បំផុត នៅ​កម្ពុជា និង​ជា​ជម្រើស​ជាតិ តំណាងឲ្យ U21 ។​
​សំនួរ​ខាងលើ បាន​ធ្វើឲ្យ​ម្ចាស់​គណនី ឆ្លើយតប​ភ្លាមៗ​ថា ” បើ​មិន​លើក​ដំ​កើន​ខ្មែរ​យើង ធ្វើ​ម៉េច​មាន​កម្លាំង​ប្រកួត​អូន​” ។​
​ជាក់​ណាស់ ការប្រកួត ធ្វើទៅបាន អាស្រ័យ​លើ​កម្លាំងចិត្ត គាំទ្រ និង​ជួយ​ជម្រុញ​បន្ថែម ពី​សហព័ន្ធ​កីឡា ទើប​កីឡាករ​ខ្មែរ មានមុខ លើ​ឆាក​អន្តរជាតិ ល្បីល្បាញ ដូច​ជំនាន់​ដើម ៕
​តើ​ប្រិយមិត្ត គិតថា ចាន់ វឌ្ឍនាកា ល្អ​ដូច Di Maria ដែរឬទេ ?​
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ ៖
ជំនាញ់បំប៉ោងសំណាញ់ Di Maria ៖

ជំនាញ់ បំប៉ោងសំណាញ់ ចាន់ វឌ្ឍនាកា ៖

មតិយោបល់