ព័ត៌មានជាតិ

អប់រំណែនាំ និងហាមឃាត់ច្រើនដងមិនស្ដាប់ ចុងក្រោយ…

បាត់ដំបង: កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ អនុវត្តជាប់ជាប្រចាំនូវមតិណែនាំរបស់ឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ ទទួលដឹកនាំជំនាញសម្រាប់អធិការដ្ឋាននគរបាលស្រុកបវេល កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបវេល ដែលមានលោកវរសេនីយ៍ទោ សុខ សារិន ជាអធិការនគរបាលស្រុក ដឹកនាំកម្លាំងក្នុងអង្គភាពចូលរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នាចរមាស បានចុះបង្រ្កាបឃាត់ខ្លួនអ្នកញៀនល្បែងស៊ីសង នៅចំណុចភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនអ្នកប្រព្រឹត្តបានចំនួន ៧នាក់ ព្រមទាំងសម្ភារ:ភស្តុតាងក្នុងរឿងល្បែងស៊ីសងមួយចំនួនផង។ ក្រោយពេលនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុក ធ្វើការសាកសួរស្រាវជ្រាវ រួចបានធ្វើកំណត់ហេតុអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ល្បែងស៊ីសងបន្តទៀត និងបានអនុញ្ញាតឲ្យវិលទៅកាន់លំនៅដ្ឋានវិញ។

សូមជម្រាបជូនថា៖ ក្នុងរយ:ពេលកន្លងទៅករណីល្បែងស៊ីសងតែង កើតមានដោយការលួចលាក់លែងនៅតាមមូលដ្ឋាន ហើយតាមអនុសាសន៍ណែនាំរបស់ឯក ឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបងតែងតែដាស់តឿន និងដាក់វិធានការជាប់ជាប្រចាំដល់មន្រ្តីនគរបាលមូលដ្ឋានពិសេស លោកអធិការនគរបាលក្រុង ស្រុក ដើម្បីធ្វើការអប់រំណែនាំដល់ប្រជពលរដ្ឋ ចំពោះករណីល្បែងស៊ីសងនេះ ឲ្យពួកគាត់បញ្ឈប់សកម្មភាពស្រប តាមខ្លឹមសារស្តីពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ប៉ុន្តែដោយការអប់រំណែនាំហាមឃាត់ មិនព្រមស្តាប់ទើបនគរបាលចុះឃាត់ខ្លួនយកទៅអប់រំណែនាំ ធ្វើកិច្ចសន្យាបែបនេះ៕

មតិយោបល់