ភ្នំពេញៈ នៅវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនស្រ្តី ៣នាក់ នៅក្នុងហាងម៉ាស្សាផ្ទះលេខ៦៥ ផ្លូវលេខ១៧៨ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវឃាត់ខ្លួននោះទី១ឈ្មោះ ប៊ុន ស្រីនាង ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរស្រីម៉ាស្សា មានទីលំនៅផ្ទះជួលលេខ៦៥ ផ្លូវលេខ១៧៨ ភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី២/ឈ្មោះ ជួន ដាលីន ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរស្រីម៉ាស្សា មានទីលំនៅផ្ទះជួលលេខ៦៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី៣/ឈ្មោះ សូត សុហេង ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរស្រីម៉ាស្សា ស្នាក់នៅផ្ទះជួលលេខ៦៥ ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហ៊ន ហៀងផេង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះភូមិពោធិ៍មង្គល ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកបានមាន៖
-លុយដុល្លារចំនួន៩០០ដុល្លារ(ប្រាំបួនរយដុល្លារ)បានប្រគល់ជូនជនរងគ្រោះវិញ។
ដំណើររឿង៖ នៅមុនពេលកើតហេតុជនរងគ្រោះ បានចូលម៉ាស្សាក្នុងហាងកើតហេតុខាងលើ ហើយដោះខោអាវព្យួរក្នុងបន្ទប់ រួចឲ្យជនសង្ស័យឈ្មោះ ជួន ដាលីនភេទស្រី អាយុ ៣៣ឆ្នាំ ជាអ្នកម៉ាស្សា ពេលនោះប្រើល្បិចឲ្យជនរងគ្រោះដេកផ្កាប់មុខ ហើយជនសង្ស័យឈ្មោះ សូត សុហេង ភេទស្រី អាយុ ៣០ឆ្នាំ បានចូលបន្ទប់លួចយកលុយចំនួន ៩០០ដុល្លារ ពីក្នុងកាបូបដែលដាក់ក្នុងហោប៉ៅខោ សម្រេចយកកាបូបដាក់ចូលហោប៉ៅខោវិញ ដោយជនសង្ស័យឈ្មោះ ប៊ុន ស្រីនាង ភេទស្រី អាយុ ២៥ឆ្នាំ ជាអ្នកមើលទ្វារបន្ទប់ខាងក្រៅ ពេលភ្លាមនោះជនរងគ្រោះដឹងទាន់ក៏ស្រែកឆោឡោ ហើយជនសង្ស័យព្យាយាមរត់គេចខ្លួន ត្រូវកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ឃើញអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ រួមជាមួយវត្ថុតាងលុយចំនួន ៩០០ដុល្លារ យកទៅប៉ុស្តិ៍នគរបាលជ័យជំនះ ធ្វើការសាកសួរតែម្តង។ ចំពោះមុខកម្លាំងប៉ុស្តិ៍ខណ្ឌ កំពុងសួរចម្លើយរកបក្ខពួក និងសកម្មភាពដែលបានប្រព្រឹត្តិកន្លងមក និងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់