ព័ត៌មានជាតិ

Update៖ បុរសជនជាតិឥស្លាមម្នាក់ធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: បុរសម្នាក់សង្ស័យប្រើសារធាតុញៀនលើសកម្រិត សម្រេចចិត្តបញ្ចប់ជីវិតខ្លួនដោយគរសម្រាមដុត រួចរត់ចូលក្នុងភ្នក់ភ្លើងស្លាប់ កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង ក្នុងដីឡូតិ៍មួយកន្លែង ក្រុម១៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ម៉ឺន យូសុប អាយុ ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅជាមួយម្តាយមីងក្បែរកន្លែងកើតហេតុក្នុងភូមិខាងលើ។

តាមសមត្ថកិច្ចឲ្យដឹងថា នៅថ្ងែខែឆ្នាំខាងលើជនរងគ្រោះ បានដើរមកគំនរសម្រាម ដែលសម្រាមនោះមានគរដោយពូកចាស់ៗ មែកឈើងាប់រួចបានយកដែកកេះដុត ពេលគំនរសម្រាមនោះឆេះឡើង ជនរងគ្រោះបានដើរចូលបណ្តាលឲ្យឆេះស្លាប់នៅក្នុងភ្នក់ភ្លើងនោះ។
តាមការពិនិត្យរបស់លោកគ្រូពេទតុលាការ និងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ រួមទាំងសាក្សីជុំវិញកន្លែងកើតហេតុ បានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯងប្រាកដមែន បន្ទាប់មកប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់