Apple ជាក្រុមហ៊ុនឈានមុខគេខាងផលិតទូរស័ព្ទដៃស្មាតហ្វូន បើទោះបីជាក្រុមហ៊ុនមួយនេះជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពី Samsung ក្ដី ប៉ុន្តែប្រាក់ចំណូលប្រចាំឆ្នាំ របស់ Apple មានច្រើនជាង Samsung បួកជាមួយ Google និង Nokia។
បើសិនជាយ៉ាងនេះ តើក្នុងមួយនាទី Apple រកបានប្រាក់ចំណូលបានប៉ុន្មាន? ហើយចំណេញប៉ុន្មាន?
យោងតាមរបាយការណ៍របស់ World Pay Zinc បានឲ្យដឹងថា ក្នុងមួយនាទី ក្រុមហ៊ុន Apple រកប្រាក់ចំណូលបាន ៣៣០.៥៩០ដុល្លារអាមេរិក និងចំណេញ ៧១.៦៤០ដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុន Apple រកប្រាក់ចំណូលបាន ១៧០,៩១ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះចំណេញសុទ្ធ ៣៧,០៣ពាន់លានដុល្លារអាមេរិក៕
មតិយោបល់