ព័ត៌មានជាតិ

ជនសង្ស័យចំនួន៣នាក់ជាជនជនជាតិចិនត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់

ព្រះសីហនុៈ នៅវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនខ្លួនជនសង្ស័យចំនួន៣នាក់ (ជនជាតិចិន) ពាក់ព័ន្ធទៅនឹងករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
សូមបញ្ជាក់ដែរថា: ក្រោយទទួលបានព៍ត៌មានកើតមានហេតុការណ៍ចាប់មនុស្សឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ លោកលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាស់បទបញ្ជាដល់កម្លាំងជំនាញឱ្យបើកការស៊ើបអង្កេត និងតាមដានលើករណីនេះយ៉ាងយកចិត្តទុកដាក់ ហើយនៅវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ទើបកម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្ថិតនៅចំណុចក្រុមទី១៩ ភូមិ០១សង្កាត់០៣ ក្រុង-ខេត្ត ព្រះសីហនុ រួមនឹងជនរងគ្រោះ (ជនជាតិចិន) ០១នាក់ផងដែរ។
ជនសង្ស័យទាំង០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះWu chai bin ភេទប្រុស អាយុ៣៣ឆ្នាំ។
២/ឈ្មោះ Jiang gong hao ភេទប្រុស អាយុ៣២ឆ្នាំ។
៣/ឈ្មោះ Liu hai hong ភេទប្រុស
អាយុ៤៥ឆ្នាំ។
+ដកហូតវត្ថុតាងរួមមាន៖
១/ខ្នោះច្រវាក់ ចំនួន០២គូរ
២/ទូរស័ព្ទដៃ ចំនួន០២គ្រឿង
៣/ដង្កាប់ ចំនួន០១
៤/ញញួរដងជ័រ ចំនួន០១
៥/ពិលឆក់ ចំនួន០១
៦/សោសម្រាប់ចាក់ខ្នោះ ចំនួន០២
៧/វ៉ាលីធំ ចំនួន០១
៨/ប័ណ្ណធនាគារ(ចិន) ចំនួន០១
៩/អត្តសញ្ញាណប័ណ្ណជនជាតិចិន ចំនួន១០
សន្លឹក
១០/លិខិតជំពាក់ប្រាក់ជាភាសាចិន
ចំនួន ០១សន្លឹក
១១/ប័ណ្ណបើកបរ ចំនួន០២សន្លឹក៕

 

មតិយោបល់