ព័ត៌មានជាតិ

រពឹសដៃ ជាប់ខ្នោះ! នៅសុខៗ ទៅយកដុំថ្មវ៉ៃកញ្ចក់ឡានគេ ត្រូវប៉ូលីសចាប់ឃាត់ខ្លួន

កណ្តាល: ជនសង្ស័យម្នាក់យកដុំថ្មវ៉ៃកញ្ចក់ឡានគេបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ ជាម្ចាស់រថយន្ត ឈ្មោះ និយម សុវណ្ណ ភេទស្រីអាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរ សំអាងការ។
ជនសង្ស័យឈ្មោះ តន សំអាត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ វាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល. មុខរបរ មិនពិតប្រាកដ( ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖ ដុំថ្ម ១ដុំ
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានឆ្លងទូកដរ មកពីត្រើយខាងលិច ហើយដើរតាមផ្លូវ លុះដល់ចំណុចមុខផ្ទះរបស់ឈ្មោះម៉ិញ សុវណ្ណ ក៏បានយកដុំថ្ម មកវាយបំបែកកញ្ចក់រថយន្តម៉ាកព្រូស ពាក់ស្លាកលេខ ភ្នំពេញ2AK-9634 ជារបស់ឈ្មោះនិយម សុវណ្ណ ដែលចតនៅចិញ្ចើមផ្លូវក្បែរផ្ទះ បណ្តាលឲ្យបែកកញ្ចក់ផ្នែកខាងមុខទាំងស្រុង។
ក្រោយកើតហេតុកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាលបានចុះឃាត់ខ្លួននិង កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

 

មតិយោបល់