បាត់ដំបងៈ (ព័ត៌មានបឋម) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣៦នាទីរសៀល មានករណីគ្រោះថ្នាក់ដោយសារមីន (មីនស្គរ) បណ្ដាលឲ្យបុរសម្នាក់រងរបួស ត្រង់ចំណុចផ្លូវសុខសាន្ត ស្ថិតនៅក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ញ៉ែម ធឿន ភេទប្រុស អាយុ ៤៧ឆ្នាំ ។
មូលហេតុ៖ ជនរងគ្រោះធ្វើដំណើរទៅចម្ការ បានដើរជាន់មីនផ្ទុះបណ្តាលឲ្យរងរបួសជើងឆ្វេង ហើយក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក៕
មតិយោបល់