ព័ត៌មានជាតិ

នារីម្នាក់បន្ទាប់ពីដឹងថា សង្សាររបស់ខ្លួនមានប្រពន្ធកូន ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល

ភ្នំពេញៈ នៅវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ មានករណីស្ត្រីម្នាក់ចងកសម្លាប់ខ្លួន ចំណុចផ្ទះលេខ៨ ផ្លូវលេខ១៩៧៤ ក្រុមទី៥ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះឈ្មោះ សេង ស្រីមុំ អាយុ ៣១ឆ្នាំ ជាសិស្ស ស្នាក់នៅបន្ទប់ជួលលេខ១ ជាន់ទី២ កន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិព្រៃឃ្នេ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

មូលហេតុ៖ មានវិបត្តិស្នេហា។

ដំណើររឿង៖ មុនពេលកើតហេតុនារីរងគ្រោះ បានជួលបន្ទប់ស្នាក់នៅជាមួយមិត្តភក្តិស្រីៗ ៣ទៅ៤នាក់ ក្រោយមកក៏មានទំនាក់ទំនងស្នេហាជាមួយយុវជនម្នាក់វ័យ ២២ឆ្នាំ ជាសិស្សដូចគ្នា រួចនារីរងគ្រោះ បានទៅជួលបន្ទប់ផ្សេង ដើម្បីរស់នៅតែ ២នាក់ ជាមួយសង្សាររបស់ខ្លួន ជាច្រើនខែកន្លងទៅ ស្រាប់តែដឹងថា យុវជនជាសង្សាររបស់ខ្លួនគឺមានប្រពន្ធកូន ធ្វើឲ្យនាងខូចចិត្តយ៉ាងខ្លាំង និងចង់សម្លាប់ខ្លួន ប៉ុន្តែត្រូវបានអ្នកស្នាក់នៅក្បែរជួយទាន់ លុះមកដល់ថ្ងៃកើតហេតុ នារីរងគ្រោះបានយកអាវចងជាប់ធ្នឹម អត្តឃាតសម្រេចតែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច​ បានចុះដល់ទីតាំងធ្វើកោសលល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់