បាត់ដំបងៈ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ អនុវត្តតាមមតិដឹកនាំរបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុវត្តតាមការបញ្ជាដឹកនាំរបស់លោក ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានជម្រុញដល់កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដែលមានលោក ឈឿង គឹមសុង ជានាយការិយាល័យនាំខ្លួនអ្នកពូកែខាងអង្គុយ កត់កន្ទុយលេខចំនួន ២នាក់ នៅមូលដ្ឋានសង្កាត់ព្រែកព្រះស្តេច និងសង្កាត់ចំការសំរោងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជាមួយនឹងការនាំខ្លួនទៅសាកសួរបាន ភ្ជាប់មកជាមួយសម្ភារ:ភស្តុតាងមួយចំនួនដែលពាក់ព័ន្ធនឹងល្បែងកន្ទុយលេខផងដែរ ក្រោយសាកសួរបាន សម្រេចអ្វីកិច្ចសន្យាអប់រំណែនាំឲ្យបញ្ឈប់ សកម្មភាពនិងឲ្យវិលត្រឡប់ទៅលំនៅដ្ឋាន៕
មតិយោបល់