ព័ត៌មានជាតិ

Update៖ សពបុរសមិនស្គាល់អត្តសញ្ញាណអណ្តែតទឹកក្នុងបឹងតាមោគរយៈពេលពីរថ្ងៃទើបរកឃើញ

ភ្នំពេញៈ ករណីអ្នកនេសាទប្រទះឃើញសពអណ្តែតទឹក ក្នុងបឹងតាមោគសមត្ថកិច្ចស្វែងរុករក ២ថ្ងៃទើបឃើញស្រង់ឡើងគោក ហេតុការណ៍នបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតម្តុំកោះទួលចា ភូមិកប់ស្រូវធំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សពបុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានកម្ពស់ ១ម៉ែត្រ៦៥ ពាក់អាវកីឡា ពណ៌ខៀវដៃខ្លី មានអក្សរនៅលើអាវថា យាន្តដ្ឋានសេង សាយ ស្លៀកខោយឺត ពណ៌ខ្មៅជើងខ្លីឆ្នូតឆ្វេងស្តាំពណ៌ក្រហម។

យោងតាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា នៅវេលាព្រឹកព្រហៀមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ មានប្រជានេសាទពីរនាក់ប្រទះឃើញសពបុរសខាងលើ នៅម្តុំកោះទួលចាហើយក៏រាយការប្រាប់សមត្ថកិច្ច បន្ទាប់ពីទទួលដំណឹងនេះ បានចុះទៅរកកន្លែងដែលប្រទះឃើញនោះតែរកមិនឃើញឡើយ។
ប្រភពបន្តថាលុះរហូតដល់វេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៨ខែឆ្នាំដដែល ក៏មានប្រជានេសាទម្នាក់ទៀត ប្រទះឃើញសពដដែលនេះឃ្លាតពីកន្លែងឃើញពីថ្ងៃទី២៧ ចម្ងាយជាងមួយគីឡូម៉ែត្រ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ដដែលចុះទៅឃើញ និងជួលទូកអូសមកលើគោក ដើម្បីជំនាញកោសល្យវិច្ច័យធ្វើការពិនិត្យ រួចសន្និដ្ឋានថា សពបុរសខាងលើស្លាប់ដោយលង់ទឹក។
សពបុរសខាងលើត្រូវបានសមត្ថកិច្ចដឹកទៅតម្កល់នៅវត្តកប់ស្រូវដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់