កាលពីថ្ងៃម្សិលមិញនេះដែរ នៅក្នុងកម្មវិធី Europa League ក្នុងជំនួបជើងទី ១ រវាងក្លិប តោខៀវ ជាមួយនិង Rubin Kazan ដោយគេឃើញកីឡាករ Torres លេងដោយប្រើ ម៉ាសការពារ ដោយសារច្រមុះបាក់ ដែលមើលទៅហាក់បីជាតួអង្គក្នុងរឿង Zorro ស្ថិតនៅក្នុងឆ្នាំ ១៩១៩ ចឹង ។
គ្រាប់បាល់ដែលរកបាននៅនាទី ៧០ ដោយកីឡាករ Torres គឺជាគ្រាប់ទី ១៩ ជូនដល់ក្លិប តោខៀវ នារដូវកាលនេះ។
ចំណែកកីឡាករ Juan Mata ខណៈដែលឃើញ Torres ពាក់ម៉ាសយ៉ាងនេះក៏មានអារម្មណ៍ថាចង់សើច ដោយខ្លួនបានបង្ហាញវត្តមាន ៦០ ប្រកួតនៅទីនេះ មិនដែលឃើញសភាពបែបនេះទេ។
គួរបញ្ជាក់ផងដែរថា សម្រាប់តោខៀវ បានបំបាក់ ក្លិប Rubin Kazan ដោយលទ្ធផល 3-1៕




មតិយោបល់