ប៉ៃលិនៈ នៅវេលាម៉ោង ២និង៥០នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ចំណុចភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីអគ្គិភ័យមួយលើក បណ្តាលឲ្យឆាបឆេះរោងចិញ្ចឹមមាន់របស់ប្រជាពលរដ្ឋចំនួន ១ខ្នង និងចង្ក្រានបាយចំនួន ២ខ្នង និងមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។
ជនរងគ្រោះទី១ឈ្មោះ ឃុត សុខុន ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ខូចខាតសម្ភារ:ដូចជា៖
-ទូរទស្សន៍ចំនួន០១គ្រឿង
-ធុងទឹកកកចំនួន០១
-កង្ហារចំនួន០២គ្រឿង និងងាប់មាន់ចំនួន១៣០ក្បាល ព្រមទាំងសម្ភារ:ផ្សេងៗមួយចំនួនទៀត ។
ជនរងគ្រោះទី២ឈ្មោះ អ៊ុ ប៊ុនធឿន ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅនៅភូមិប៉ាហីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឆេះជញ្ជាំងផ្ទះបាយ១ខ្នង ងាប់មាន់ចំនួន២៥ក្បាល និងសម្ភារ:ផ្សេងៗមួយចំនួន ។
ជនរងគ្រោទី៣ឈ្មោះ ខាត់ សុគង់ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឆេះជញ្ជាំងចង្ក្រានបាយតិចតួច ។
បច្ចុប្បន្នភ្លើងត្រូវបានរលត់ទាំងស្រុង ដោយមានការអន្តរាគមន៍ពន្លត់ ពីកម្លាំងជំនាញការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។
មូលហេតុ៖ ផ្ទុះសេខ្សែភ្លើង៕
មតិយោបល់