ព្រះវិហារៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានសហការជាមួយកម្លាំងផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអធិការដ្ឋាននគរបាលស្រុកសង្គមថ្មី ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស៊ឹម ទី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើអនីតិជនអាយុ ក្រោម១៥ឆ្នាំ ស្ថិតក្នុងភូមិអណ្តូងភ្លូ ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជនរងគ្រោះឈ្មោះ កខ ភេទស្រី អាយុ១១ឆ្នាំ មុខរបរសិស្ស ។
ហេតុការនេះកើតឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១០និង០០នាទី តាមការរាយការណ៍របស់លោកស្រី លី ណេន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកសិករ ។
រីឯជនសង្ស័យ ឈ្មោះ ស៊ឹម ទី ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាបំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់