បាត់ដំបងៈ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ដោយប្រតិបត្តិជាប់ជាប្រចាំនូវមតិដឹកនាំរបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ព្រមទាំងការចង្អុលទិសរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកងកម្លាំងក្នុងផ្នែកជំនាញ ចូលរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្នឹង ធ្វើការបង្រ្កាបករណីគ្រឿងញៀនមួយករណីកចំណុចភូមិស្នឹងកើត និងភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលកិច្ចប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ស្រីម្នាក់រួមមាន៖
១-ឈ្មោះ អេះ អិល ភេទប្រុសអាយុ ២៨ ឆ្នាំរស់នៅភូមិស្នឹងលិច ឃុំស្នឹង។
២-ឈ្នោះ ផាន់ ស៊ីថា ភេទ ប្រុស អាយុ ៣០ឆ្នាំស្នាក់នៅបណ្តោះអាសន្នភូមិស្នឹងលិចឃុំស្នឹង។
៣-ឈ្មោះ ង៉ែត ចេននី ភេទស្រីអាយុ១៨ ឆ្នាំរស់នៅភូមិបឹងប្រីឃុំស្នឹង។
វត្ថុតាងចាប់យកបានរួមមាន៖
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE)ចំនួន០៩ ថង់ទាំងតូចទាំងធំ (មិនទាន់ថ្លឹងទម្ងន់)
– ម៉ូតូចំនួន ០២ គ្រឿង
– ដាវសាំម៉ូរ៉ៃ ០១ ដើម
– កូនកាំបិតចំនួន ០១ដើម
– ទូរស័ព្ទចំនួន ០១ គ្រឿង
– ថវិកា ចំនួន ៧០,០០០រៀល
– ដែកកេះចំនួន ០៣ ព្រមសម្ភារៈចែកចាយនិងប្រើប្រាស់មួយចំនួន។
ជាមួយនឹងលទ្ធផលដែលសម្រេចបានផ្ទួនៗនេះ គឺជាចំណែកមួយយ៉ាងធំធេងបានមកពីការចូលរួម ផ្តល់នូវព័ត៌មាន និងមតិយោបល់របស់ម ហាជនទូទៅនៅក្នុងបណ្តាញព័ត៌មានសង្គមជាពិសេសក្នុង PageFacebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាពេលកន្លងមក ទើបនគរបាលមានមូលដ្ឋានច្រើនក្នុងការអនុវត្តប្រកបដោយប្រសិទ្ឋិភាពនេះ។
ក្នុងនាមអធិការនគរបាលស្រុកបាណន់ និងក្នុងនាមឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ការចូលរួមផ្តល់នូវព័ត៌មានរបស់មហាជនតាមរយៈការ Commente និងផ្ញើព័ត៌មានផ្សេងៗចូលក្នុង INBOX PageFacebook ផ្លូវការរបស់ស្នងការដ្ឋានដែលនេះគឺជាចំណែកមួយយ៉ាងធំធេង មិនអាចកាត់ថ្លៃបានរបស់ប្រជាពលរដ្ឋទូទៅ ដែលស្អប់ខ្ពើមនូវសកម្មភាពល្មើសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន។ ជាមួយនេះស្នងការដ្ឋាននៅតែបន្ត ទទួលយកនូវមតិសំណូមពរ ប្រកបដោយការស្ថាបនារបស់មហាជនគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើការដោះស្រាយ និងអន្តរាគមន៍បានទាន់ពេលចំពោះបញ្ហាទាំងឡាយដែលកើតមានឡើងក្នុងមូលដ្ឋាន ។
នៅពេលនេះជនសង្ស័យខាងលើ មន្រ្តីជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់