ព័ត៌មានជាតិ

គ្រូបង្រៀនម្នាក់ទៅលេងផ្ទះដន្លងត្រូវខ្យល់គរស្លាប់

កណ្ដាលៈយោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមឲ្យដឹងថា កើតហេតុ ថ្ងៃសៅរ៍៩រោច ខែពិសាខឆ្នាំជូត ទោសក័ព.ស២៥៦៤ត្រូវនឹងថ្ងៃទី១៦.០៥.២០២០វេលាម៉ោង១៤ៈ០០នាទីនៅចំណុចភូមិ តាឯក ឃុំតាឯក ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។
ជនរងគ្រោះ១នាក់ ឈ្មោះ យិន យាន ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន មានទីលំនៅ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រពន្ធ ឈ្មោះ កង សុខន អាយុ៥៤ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់ដូរ ទីលំនៅ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កូន ចំនួន០២នាក់ ស្រី០១នាក់។ សភាពរឿងហេតុ
កន្លងមកជនរងគ្រោះ មានជម្ងឺ លើសជាតិអាស៊ីត និងជម្ងឺ ក្រពះ ដោយលេបថ្នាំជាប្រចាំ។ ដល់ថ្ងៃទី១៦.០៥.២០២០វេលាម៉ោង ១០ៈ០០ នាទី ជនរងគ្រោះ និង ប្រពន្ធ បានមកលេងផ្ទះ ដន្លង
ឈ្មោះ កែវ គក និងឈ្មោះ គឹម សេន (ប្តីប្រពន្ធ) នៅភូមិ តាឯក ឃុំតាឯក ពេលមកដល់ជនរងគ្រោះ បានតទុយោ នៅក្នុងទឹក ឲ្យដន្លង ហើយពេលកំពុងធ្វើនោះ ជនរងគ្រោះបានក្អួត។ដល់វេលាម៉ោង១៤ៈ០០នាទីថ្ងៃដដែល ជនរងគ្រោះបានអង្គុយ នៅលើកៅអី ក្រោមផ្ទះហូបបាយ ជាមួយ កូនប្រសារស្រី ឈ្មោះកែវ សំអេន ពេលនោះជនរងគ្រោះមានអការះ ចុកទ្រូង បាត់មាត់ក ហើយទ្រេត រកដួលទៅដី ឃើញដូចនោះ កែវ គាន់ ភេទប្រុស ជាកូន របស់ឈ្មោះ កែវ គក បានរត់មកទ្រហើយដាក់ជនរងគ្រោះ ទៅលើដីជួយធ្វើចលនា តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ និងបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ តាឯក បន្ទាប់មកសមត្ថកិច្ចជំនាញសហការណ៍ជាមួយ កម្លាំង
ប៉ុស្តិ៍ក្រុមប្រឹក្សាឃុំមេភូមិ និងក្រុមគ្រួសារធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ សាកសព មិនមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ទេ។ សន្និដ្ឋានសាកសពជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ប្រាកដមែន ក្រោយពេលពិនិត្យរួច បានប្រគល់សាកសព ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់