ព័ត៌មានជាតិ

ស្រី្តម្នាក់នឹងក្មេងតូចស្លាប់ភ្លាមៗ បន្ទាប់ពីរថយន្តស្ទូចបុក នៅក្រុងព្រះសីហនុ

ព្រះសីហនុ: ស្ត្រីម្នាក់ និងក្មេងតូចម្នាក់ទៀតជាម្តាយនឹងកូន បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស្ទូច និងម៉ូតូនៅផ្លូវបេតុងជិតចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ វេលាម៉ោងជិត ១រសៀលថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០១៩នេះ។

ក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួន ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង ត្រូវកម្លាំងជំនាញវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាន កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់