ព័ត៌មានជាតិ

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងថ្នាំ ៧កញ្ចប់

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌស្សីកែវ រាជធានីភ្នំពេញ កម្លាំងជំនាញខណ្ឌសហការជាមួយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងថ្នាំញៀន ៧កញ្ចប់។

ជនសង្ស័យឈ្មោះ សុខ ប៊ុងភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមានទីលំនៅ ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
សម្ភារៈដកហូតមាន៖ ក្រាមពណ៌សថ្លាចំនួន ៧កញ្ចប់តូច និងទូរស័ព្ទដៃចំនួន ១គ្រឿង។

ចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមច្បាប់៕

មតិយោបល់