ពោធិ៍សាត់ៈ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ឆក់ត្រី មិនប្រយ័ត្នក៏ឆក់ខ្លួនឯង បណ្តាលឲ្យស្លាប់ នៅមាត់ប្រឡាយធំ ភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ជនរងគ្រោះមានឈ្មោះ តឺក ខឿន ហៅកិះ ភេទប្រុស អាយុ៥៦ ឆ្នាំ រស់នៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការពិនិត្យសាកសព រួចបានឲ្យដឹងថា សាកសពស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ពិតប្រាកដមែន រួចប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់