អាជ្ញាធរមានសមត្ថិកិច្ច បានរាយការណ៍មកថា យ៉ាងតិចណាស់មានមនុស្ស ៥នាក់បានស្លាប់នៅក្នុងគ្រោះឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងកាលពីថ្ងៃអង្គរទី ២៥ខែធ្នូ ឆ្នាំ ២០១២ ម្សិលមិញនេះ នៅក្នុងប្រទេសអ៊ុយក្រែន។
ឧទ្ធម្ភាគចក្រយោធា ឈ្មោះ MI-8 បានធ្លាក់នៅក្នុងតំបន់ Kirovograd ភាគកណ្ដាលនៃប្រទេសអ៊ុយក្រែន វេលាម៉ោង ៤រសៀល ម៉ោងក្នុងស្រុក បន្ទាប់ពីហោះឡើងបានបន្តិច។
នៅក្នុងឧទ្ធម្ភាគនោះមានមនុស្ស ៥នាក់ ដែល ៣នាក់ជាសមាជិកអាកាសយាន្តនិក និង ២នាក់ទៀតជាក្រុមការងារ ហើយអ្នកទាំងអស់នោះបានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ។
ក្រោយពីធ្លាក់ឧទ្ធម្ភាគចក្រយោធានេះ ក្រុមអ្នកស៊ើបអង្កេតកំពុងតែធ្វើការស្រាវជ្រាវ រកមូលហេតុដែលនាំឲ្យមានឧបទ្ទវហេតុនេះកើតឡើង៕
មតិយោបល់