ទីភ្នាក់ងារអវកាស សហរដ្ឋអាម៉េរិក ហៅកាត់ (NASA) បានបង្ហាញអំពីរូបភាព ក៏ដូចជា សកម្មភាព នៃការបាញ់បង្ហោះយានអវកាសនាំស្បៀង ដែលគេចាត់ទុកជាយានទី២នោះ ត្រូវបាន បង្ហោះទៅកាន់ ស្ថានីយអវកាសអន្តរជាតិ ដោយទទួលបានជោគជ័យ ។ យានអវកាសនាំស្បៀង ត្រូវបានបាញ់បង្ហោះឡើង ដោយគ្រាប់រ៉ុក្កែត Antares ហើយបានបង្ហោះ ឡើង នៅវេលាម៉ោង ១២និង៥២នាទីយប់ ម៉ោងនៅក្នុងតំបន់ ដោយបាញ់ចេញពីតាំងបង្ហោះយាននៅ វឺជីនៀ ។
ក្រោយពីបានបាញ់បង្ហោះ ដល់ទីលំហប្រមាណ ១០នាទី យាននាំស្បៀងក៏បានផ្តាច់ខ្លួន ហើយឆ្ពោះទៅ កាន់ស្ថានីយអវកាសអន្តរជាតិ ។ នៅក្នុងយានអវកាស នាំស្បៀងនោះ គេឃើញមាននាំយក ទៅជាមួយនូវគ្រឿងប្រើប្រាស់ ដែលរួមមាន អាហារ និងសម្ភារៈសម្រាប់ប្រើប្រាស់នៅស្ថានីយអវកាស ។ គួររំលឹកថា ការបាញ់បង្ហោះ យានអវកាសនាំស្បៀងទី១ គឺបានធ្វើឡើង នៅក្នុងខែមករា កន្លងទៅនេះ ។
តាមផែនការទីភ្នាក់ងារខាងលើ នឹងធ្វើការបាញ់បង្ហោះយាននាំស្បៀង ទី៣ ដែលនឹងធ្វើឡើង នៅក្នុងខែ តុលា ខាងមុខ ។ សម្រាប់ឆ្នាំ២០១៥ នឹងធ្វើការបាញ់បង្ហោះយានអវកាស ចំនួន៣ទៀត ដើម្បីនាំយកស្បៀងជួយ ដល់ ស្ថានីយអវកាសបន្ថែមទៀត ៕
មតិយោបល់