ព័ត៌មានជាតិ

ព្រលឹងចុងសក់! រថយន្តធុនធំបើកសុខៗ ស្រាប់ឆ្លងចរន្តឆាបឆេះ នៅខណ្ឌដង្កោ

ភ្នំពេញ: កាលពីវេលាម៉ោង៥ និង៣៥នាទី ព្រហាមថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ មានរថយន្តធុនធំបើកសុខៗ ស្រាប់ឆ្លងចរន្តអគ្គិសនី ឆាបឆេះមួយកំណាត់ខាងក្រោយ ស្ថិតនៅតាមបណ្តយផ្លូវលំ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់រថយន្តឈ្មោះ ឈា ផល្លា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នក់បើកបររថយន្ត។

មូលហេតុ៖ រថយន្តជាប់ហ្វាំងក្រោយ ក៏បង្កឲ្យឆ្លងចរន្តឆាបឆេះជាអគ្គិភ័យ៕

មតិយោបល់