ព័ត៌មានជាតិ

បទល្មើស​ម៉ូតូ​គេច​ពន្ធ​នាំចូល​ពី​ថៃ​តាម​ច្រករបៀង​ស្រុក​ម៉ាឡៃ​យ៉ាង​គគ្រឹក​គ្រេងរ​ដ្ធ​ខាត​ស្ទើរ​រាប់​ម៉ឺន​ដុល្លា​ដោយសារ​ការ​មិន​បង់ពន្ធ​ចូលរ​ដ្ធ​

​ខេត្ត​បន្ទាយមានជ័យ​៖​ក្នុង​មួយ​ខែៗ​លុយ​បង់ពន្ធ​ចូលរ​ដ្ធ​ស្ទើរតែ​រាប់ម៉ឺន​ដុល្លា​ត្រូវ​ខាតបង់​ដោយសារតែ​មាន​បទល្មើស​ម៉ូតូ​គេច​ពន្ធ​ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ​ទាំង​ថ្ងៃ​និង​យប់​តាម​ច្រ
ករបៀង​ស្រុក​ម៉ាឡៃ​និង​ច្រក​ផ្សេងៗ​ទៀត​។​ការនាំ​ចូល​ម៉ូតូ​សេរី​ទំនើប​យកមក​លក់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ដោយ​មិន​ចាំបាច់​ធ្វើ​ការបង់ពន្ធ​ជូនរ​ដ្ធនោះ​ដោយសារ​តែ​ពួក​ឈ្មួញ​ទាំងអស់​នោះ​យក​លុយ​ទាំង​ពាន់​ដុល្លា​ទៅ​បង់​តាម​ផ្លូវ​ងងឹត​ឲ្យ​គយ​និង​មន្ត្រី​ពាក់​ពន្ធ​ជាច្រើន​ទៀត​ទើប​ម៉ូតូ​ក្តៅ​ទាំងអស់​នោះ​អាច​ជិះ​ចូលមក​ទី​រួម​ខេត្ត​យកមក​ដាក់​លក់​តាម​ស្តង់​បាន​ស្រួល​យ៉ាង​ដូច្នេះ ដូច​ពាក្យចាស់​ពោល​ថា ចោរ​ស្រុក​ឲ្យដៃ​ទើប​ចោរ​ព្រៃវា​ហ៊ាន​។​បញ្ហា​បទល្មើស​បាន​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​មាន​ដូច​ម៉ូតូ​គេច​ពន្ធ​និង​ត្រាក់ទ័រ​ត្រូវបាន​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ដែល​ត្រូវបាន​ឃុប​ឃឹត​ជាមួយ​កំលាំង​សមត្ថកិច្ច​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​។ ជាក់ស្តែង​នៅ​ច្រករបៀង​ខ្លា​ង៉ាប់​និង​កោះ​ស្នួល​ស្រុក​ម៉ាឡៃ​ស្ថិតនៅក្នុង​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ជា​ប្រភេទ​ម៉ូតូ​កាច់​សោ​ក​ដែល​ចោរ​ថៃ​លួច​ពី​ប្រទេស​ថៃ​ជា​ម៉ូតូ​សេរី​ថ្មី​លួច​មក​លក់​អោយ​ឈ្មួញ​ខ្មែ​រទិញ​នាំចូល​។ ម៉ូតូ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រករបៀង​មាននៅ​ស្រុក​ម៉ាឡៃ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ ក្រុង​ប៉ោយប៉ែត​ដែល​លួច​នាំ​ចូល​ក្នុង​១​យប់​មួយ​ថ្ងៃ​មិនតិច​ជាង​៥០​គ្រឿង​ទេ​។​ដែល​ឈ្មួញ​ទទួល​ទិញ​គេ​ដាក់​លក់​គ្មាន​ពន្ធ​នៅ​តាម​ស្តង​ដាក់​លក់​ម៉ូតូ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​នេះ​បាន​យ៉ាង​ម៉ា​សេរី​។​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​ធ្លាប់​បាន​ដាក់​វិធានការ​ដល់​កំលាំង​សមត្ថកិច្ច​ទាំងអស់​ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​ដើម្បី​មាន​វិធាន​ទប់ស្កាត់​និង​បង្ក្រាប​ដែរ​តែ​ការបង្ក្រាប​ដូចជា​គ្មាន​ប្រសិទ្ធិភាព​ដែល​ឃើញ​ការ​ដាក់​តាំង​ម៉ូតូ​គេច​ពន្ធ​នៅ​ខេត្ត​បន្ទាយមានជ័យ​ជាង​១០​កន្លែង​ដែល​ដាក់តាំង​លក់​ម៉ូតូ​គ្មាន​ពន្ធ​ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច​ទំនង​មើលមិនឃើញ​បទល្មើស​៕​
2014-09-18_080653

មតិយោបល់