ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ នៅបុរីពិភពថ្មីករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទី ត្រង់ចំណុចផ្ទះល្វែងកំពុងសាងសង់ បុរីពិភពថ្មីកួរស្រូវ១ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ស្នា ចន្ថា ភេទប្រុស អាយុ ២៧ឆ្នាំ (ឃាត់ខ្លួន) ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះល្វែងកំពុងសាងសង់ បុរីពិភពថ្មីកួរស្រូវ១ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖
-ក្រាមពណ៌សថ្លាចំនួន ១០កញ្ចប់ថង់តូច
-ទូរស័ព្ទ០២គ្រឿង
-កាបូបស្ពាយចំនួន០១
-សម្ភារ:សម្រាប់ច្រក និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

កម្លាំងបាននាំយកជនសង្ស័យទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធី៕


មតិយោបល់