ព័ត៌មានជាតិ

ខឹងគេរាដៃឃាត់ផ្លូវខ្លួន ទៅរាំធុងបាស់យប់ ស្រាប់តែជួប យកដំបងឈើវ៉ៃហើមភ្នែក

កណ្ដាល: កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ ករណីប្រើប្រាស់អំពើហិង្សា ស្ថិតភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ណាង បារាំង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិ/ឃុំកើតហេតុ (របួសហើមប៉ោងភ្នែកខាងស្តាំ ១កន្លែង)។
ជនសង្ស័យ ៥នាក់រួមមាន៖
១/ឈ្មោះ គង់ ភណ្ឌ័ ហៅ កាណុង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក (ឃាត់ខ្លួន)។
២/ឈ្មោះ យ៉ុន វណ្ណា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(ឃាត់ខ្លួន)។
៣/ឈ្មោះ យ៉ុន ផល្លី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(គេចខ្លួន)។
៤/ឈ្មោះ យ៉ុន ផលឡី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(គេចខ្លួន)។
៥/ឈ្មោះ ម៉ុន ម៉ឺន ហៅ បឿក ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (គេចខ្លួន)។ អ្នកទាំង៥ រស់នៅភូមិ/ឃុំខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្ដិ បានទៅរុញទូកពីមាត់ទន្លេ យកទៅទុក មកដល់ផ្លូវ ៣៨០ ជនសង្ស័យទី៣ បានជិះម៉ូតូពីត្បូងមកជើង ឃើញដូចនេះ ជនរងគ្រោះលើកដៃជាសញ្ញាកុំឲ្យជនសង្ស័យទី៣ មកទៀតខ្លាចបុកទូក តែជនសង្ស័យមិនស្ដាប់នូវជ្រែងម៉ូតូជិះវាងទូក ហើយជេរប្រមាថទៅលើជនរងគ្រោះ បន្ទាប់មកជិះម៉ូតូទៅបាត់។ លុះវេលាយប់ឡើង ជនរងគ្រោះ ជិះម៉ូតូទៅមើលធុងបាស់ ហើយក្រុមជនសង្ស័យក៏ទៅដែរ ខណ:វេលាកើតហេតុ ស្រាប់តែជនសង្ស័យទី៣ កាន់ដំបងឈើជ្រុង វាយទៅលើជនរងគ្រោះ ត្រូវភ្នែកខាងស្ដាំ បណ្ដាលឲ្យហើមប៉ោងចេញឈាម ភ្លាមនោះជនរងគ្រោះ បានរត់ឲ្យគេជួយ ទើបក្រុមជនសង្ស័យគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ និងធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមច្បាប់៕

មតិយោបល់