កណ្ដាលៈ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣០នាទីព្រឹក មានជនបរទេសម្នាក់ បានយកសាំងដុតខ្លួនឯង នៅចំណុចផ្លូវជាតិលេខ៦ ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនបរទេសឈ្មោះ AUDOIN YANN ភេទប្រុស អាយុ ២៩ឆ្នាំ សញ្ជាតិ បារាំង។
ដំណើររឿង៖ នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានដើរតាមផ្លូវជាតិលេខ៦ ពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ ជនរងគ្រោះបានស្ទុះទៅយកដបសាំង មុខផ្ទះលក់ចំណីសត្វឈ្មោះ ភារម្យ ដោយគ្មានមូលហេតុ ហើយបានធ្វើសកម្មភាពយកសាំងដុតខ្លួនឯង បណ្តាលឲ្យមានរបួស និងរលាកពេញខ្លួន ពេលនោះក៏មានប្រជាពលរដ្ឋ បាននាំគ្នាជួយពន្លត់សាំង រួចជនរងគ្រោះក៏ដើរទៅទិសខាងត្បូងបន្តទៀត លុះដើរមកដល់ចំណុច មុខរោងចក្រ ស៊ិចផ្លើស វេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ស្ថិតនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ទើបមានប្រជាពលរដ្ឋបានទូរស័ព្ទរាយការណ៍ ជូនកម្លាំងនគរបាលប៉ុស្តិ៍ព្រែកអញ្ចាញ ចុះទៅដល់ហើយក៏បានហៅរថយន្ដពេទ្យ ដឹកជនរងគ្រោះយក ទៅព្យាបាលរបួស ឯមន្ទីរស្រុកមុខកំពូល តែដោយរបួសជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេក ពេទ្យស្រុកមុខកំពូល ក៏បានបញ្ជូនជនរងគ្រោះបន្ត ទៅព្យបាលនៅមន្ទីរពេទ្យកាលម៉ែតរាជធានីភ្នំពេញតែម្ដង៕
មតិយោបល់