ព័ត៌មានជាតិ

ប្រទេសជប៉ុនទំនងជាបន្ថែមពេលដាក់វិធានការ ទប់ស្កាត់មេរោគកូវីដ១៩ ខណៈចំនួនអ្នកឆ្លងមានការកើនឡើងមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិក

ប្រភពពីរដ្ឋាភិបាល បាននិយាយថាប្រទេសជប៉ុនទំនងជាបន្ថែមពេលដាក់វិធានការ ទប់ស្កាត់មេរោគកូរ៉ូណា នៅតំបន់ក្រុង តូក្យូ យ៉ាងហោចណាស់២ សប្តាហ៍ ខណៈចំនួនអ្នកឆ្លងមានការកើនឡើងមុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិកចាប់ផ្តើម។

រដ្ឋធានីរបស់ប្រទេសជប៉ុន និងខេត្តជិតខាងចំនួន៣ ស្ថិតក្នុងចំណោមតំបន់រដ្ឋក្នុងគ្រាអាសន្នរហូតដល់ថ្ងៃទី ១១ ខែកក្កដា ប៉ុន្តែការកើនឡើងនៃការឆ្លងថ្មីៗបានធ្វើឱ្យមន្រ្តីមានទំនោរឆ្ពោះទៅរកការរក្សាការរឹតត្បិតដែលជាសកម្មភាពមួយអាចប៉ះពាល់ដល់ចំនួនអ្នកទស្សនាដែលត្រូវបាន អនុញ្ញាតឱ្យចូលទៅក្នុងទីលានកីឡាអូឡាំពិក ។

ប្រភពបាននិយាយថាការសម្រេចត្រូវបានគេរំពឹងទុកនៅថ្ងៃទី៨ ខែកក្កដា នៅពេលដែលប្រធាន គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ លោក Thomas Bach នឹងមកដល់ប្រទេសជប៉ុន។

កីឡាអូឡាំពិកគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដា ប៉ុន្តែមនុស្សជាច្រើននៅក្នុង ប្រទេសជប៉ុននៅតែប្រឆាំងទៅនឹងព្រឹត្តិការណ៍នេះដែលអ្នកជំនាញវេជ្ជសាស្រ្តបានព្រមានថាអាចបណ្តាលឲ្យមានរលកនៃការឆ្លងច្រើន។

 

 

មតិយោបល់