ព័ត៌មានជាតិ

Updated៖ សាកសពម្នាក់ត្រូវបានគេដុតចោលឆេះខ្លោចរួញខ្មៅសង្ស័យជារឿងរំលោភសម្លាប់ នៅខាងជើងមហាវិថីឈ្នះឈ្នះប្រហែល៥០០ម៉ែត្រ

ភ្នំពេញៈ សាកសពម្នាក់សង្ស័យជាស្ត្រីបន្ទាប់ពីឃើញមានអាវត្រនាប់ពណ៌ខ្មៅនៅក្បែរសពប្រហែលប្រវែងកន្លះម៉ែត្រដែល
ឃាតករដុតសពចោលឆេះយ៉ាងសន្ធោសន្ធៅត្រូវបានកម្មករបូបខ្សាច់នៅក្បែរនោះខលប្រាប់សមត្ថកិច្ចចុះទៅទាន់កំពុងតែឆេះជួយយកទឹកបរិសុទ្ធចំណុះមួយដប១លឹត្រកន្លះចំនួន៣ដបនិងចំនួន២ដបកន្លះទៀតជួយចាក់ស្រោចពន្លត់ទើបរលត់អស់ស្នាមឆេះឡើងរួញខ្មៅសំណាងហើយដែលសមត្ថកិច្ចជួយពន្លត់ទាន់ពេលកំអីសពឆេះក្លាយជាផេះបាត់ភស្តុតាងបាត់ទៅហើយ។

ហេតុការណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទីយប់ត្រង់ចំណុចដីឡូមួយលោកឧកញ៉ាលីយ៉ុង
ផាត់ផ្លូវលំខាងជើងប្រហែល៥០០ម៉ែត្រពីមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិបាក់ខែងលើសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ ។

ជនរងគ្រោះខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ទំនងជាស្រ្តីភេទដោយគេសង្ស័យថាត្រូវជនសង្ស័យចាប់រំ
លោភរួចហើយវាយសម្លាប់ហើយដុតចោលតែម្តង ។ពីព្រោះមានបន្សល់ទុកនៅអាវត្រនាប់ពណ៌ខ្មៅនៅក្បែរសពប្រហែល
កន្លះម៉ែត្រ និងដែកទីពប្រវែងប្រហែល៦តឹកចំនួន៤កំណាត់។

ប្រភពផ្សេងៗដោយគេសង្ស័យថា អាចចាប់រំលោភពីកន្លែងផ្សេងហើយអាចដាក់តាមរថយន្តយកមកដុតចោលដើម្បីបំបាត់
ភស្តុតាងសពនោះគេសង្ស័យថាអាចជាស្ត្រីច្រើនជាងព្រោះដងខ្លួនសពមានរូបរាងតូចហើយមានអាវត្រនាប់នៅក្បែរផងនោះ។

តាមសម្តីកម្មករបូមខ្សាច់ម្នាក់ដែលធ្វើការជិតនោះបានឲ្យដឹងថានៅពេលកើតហេតុខាងលើក៏មានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ កម្មករទាំងនោះក៏បាននាំគ្នាទៅមើលក្រែងលោឆេះព្រៃ ក៏ប្រទះឃើញសពត្រូវគេដុតហើយនាំគ្នារត់ចេញ ពីកន្លែងកើតហេតុ ហើយក៏រាយការណ៏ប្រាប់សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុក៏បាន យកទឹកបរិសុទ្ធចំនួន៥ដបចា់ស្រោចពន្លត់ទើបយរលត់តែអកុសលបានឆេះខ្លោចរួញខ្មៅស្លាប់បាត់ទៅហើយ។

ក្រោយយមកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញខាងកោសល្យវិច្ច័យមកពិនិត្យដោយសារកន្លែងកើតហេតុ មានភ្លៀងរលឹមផងសមត្ថកិច្ចបានឲ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យរងចាំពេលព្រឹកពិនិត្យម្តងទៀត៕

មតិយោបល់