ព័ត៌មានជាតិ

គ្រាន់តែក្រឡេកឃើញប៉ូលិសរត់ សង្ស័យកម្លាំងដេញតាមចាប់ខ្លួនបាន៥នាក់

ភ្នំពេញ: យុវជនចំនួន៥នាក់ មិនដឹងថាមានបញ្ហាអ្វី រឿងអ្វី នោះទេ គ្រាន់តែក្រឡេកឃើញកម្លាំងល្បាតរបស់កងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បែជាបត់ម៉ូតូរត់គេចទៅវិញ កាន់តែសង្ស័យ កម្លាំងសហការណ៍ជាមួយកម្លាំងបណ្តាប៉ុស្តិ៍ ប្រដេញតាម រត់គេចផ្អើលមួចំហៀងខណ្ឌ ដេញព័ទ្ធចាប់ខាងតែបាន កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ដេញចាប់បានត្រង់ចំណុចភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ខណ:ដែលកម្លាំងល្បាតរស់កងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ល្បាត ជួបមួយ ម៉ាកបីត មួយគ្រឿង ដែលសង្ស័យ ជាម៉ូតូ មុខសញ្ញាឆក់ តែងតែធ្វើសកម្មភាព តាមផ្លូវ សហព័ន្ធរុស្សី ហើយគ្រាដែល ក្រុមយុវជនទាំង៥នាក់ ជិះម៉ូតូ២គ្រឿង ត្រង់ចំណុចផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ ក្រឡេកឃើញ កម្លាំងប៉ូលិស បែជាបើកម៉ូតូបត់ត្រឡប់ក្រោយ យ៉ាងប្រញ៉ាប់ប្រញ៉ាល់ មិនដឹងថាមានបញ្ហាអ្វី មានខ្លួនអ្វី សង្ស័យ កម្លាំងប្រកាសតាមប្រព័ន្ធវិទ្យុទាក់ទង សហការជាមួយកម្លាំងបណ្តាប៉ុស្តិ៍ ចេញដេញស្ទាក់ ផ្អើលមួយចំហៀងខណ្ឌ ទីបំផុត ព័ទ្ធចាប់បានត្រង់ចំណុច ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ចាប់ឃាត់បាន៥នាក់ជាបន្តបន្ទាប់ ។

ក្រោយពីចាប់ឃាត់បានក្រុមយុវជនខាងលើ រួមជាមួយម៉ូតូ២គ្រឿង ម៉ាក បីត និង ម៉ាក សេ១២៥ រួចនាំទៅសាកសួរបឋមនៅប៉ុស្តិ៍ចោមចៅ ៣និងនាំបន្តទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌតាមនីតិវិធី ៕

 

មតិយោបល់