ផ្ទះ ព័ត៌មានជាតិ រថយន្តហីណូស្ល...

រថយន្តហីណូស្លាកលេខខេមរៈភូមិន្ទ02-3 0020 បុកជាមួយម៉ូតូMSX ស្លាប់ម្នាក់

0

សៀមរាប: នៅវេលាម៉ោង២និង៣០នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចណ៍ ស្ថិតនៅត្រង់ចំណុច ផ្លូវកែងប៉េច្រមុះជ្រូកលើផ្លូវជាតិលេខ៦៨ស្ថិតនៅភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ។

នគរបាលបានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាក ហីណូ(Hino)ប្រភេទបែនដឹកដី ពណ៌ស ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ02-3 0020 បើកបរដោយឈ្មោះ លេង ចិន្តា ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិ កំពង់ថ្កូវ១ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្ត សៀមរាប ក្នុងទិសដៅពីជើងទៅត្បូង បានបុកម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1U-1974 បើកបរដោយឈ្មោះ មាស ចម្រើន ភេទប្រុស អាយុ៥០ រស់នៅភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់កន្លែងកើតហេតុ អ្នកបើកបររថយន្តប្រភេទបែនដឹកដីបើកលឿននិងមិនប្រកាន់ស្តាំ បានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកMSX តែម្តងបណ្តាលឲ្យ ស្លាប់ម្នាក់ ឈ្មោះមាស ចម្រើន ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

រថយន្តខូចខាតស្រាល និងម៉ូតូខូចខាតធ្ងន់។

ក្រោយពេលកើតហេតុកម្លាំងជំនាញចរាចរណ៍បានចុះវាស់វែងកន្លែងកើតហេតុ និងនាំយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសុំណុំរឿង និងចាត់ការតាមនីតិវិធីបន្ត។ចំពោះសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់