ព័ត៌មានជាតិ

Updated៖ រថយន្តបែនម៉ាកនីសាន់ពាក់ស្លាលេខចង្កូត ស្ដាំ KPS1168 បុក ម៉ូតូរ៉ឺម៉កកង់បីបណ្តាលឲ្យសិស្សលោកស្លាប់ម្នាក់ និងរបួសព្រះសង្ឃ៥អង្គ

កោះកុង: នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មានករណី គ្រោះថ្នាក់ ចរាចរណ៍ កើត ឡើង រវាង រថយន្ត បែនបុក នឹងម៉ូតូ រ៉ឺម៉កកង់បី នៅចំណុច លូកម្ពុជា បង្គោល គីឡូម៉ែត្រលេខ ១៤៨-១៤៩ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែ អំបិល ។
រថយន្តបង្ករ នីសាន់ ពណ៌ ស ចង្កូត ស្ដាំពាក់ស្លាលេខ ចង្កូត ស្ដាំ KPS1168 អ្នក បើកបរ ពុំស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ បានបុកនឹង ម៉ូតូ កង់បី បើកបរ ដោយឈ្មោះ ពេជ្រ ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ កូន សិស្ស លោក មាន ទី លំនៅ ភូមិ មនោរម្យ ឃុំ តាណៃ ស្រុក ព្រៃ នប់ ខេត្ត ព្រះសីហនុ ស្លាប់នៅកន្លែង និងរួមដំណើរចំនួន ៦ នាក់ ក្នុងនោះ មានព្រះសង្ឃចំនួន ៥ អង្គ ៖
១-ព្រះនាម តុង
២- ព្រះនាម គ្រី
៣- ព្រះនាម ខ្លី
៤- ព្រះនាម រិទ្ធ
៥- ព្រះនាម ឆ្អឹង
គួបញ្ជាក់ផងដែរថា ព្រះសង្ឃ ខាងលើគង់នៅវត្តមនោរម្យក្នុងភូមិ មនោរម្យ ឃុំ តាណៃ ស្រុក ព្រៃ នប់ ខេត្ត ព្រះសីហនុ បច្ចុប្បន្ន ជនរងគ្រោះ សមត្ថកិច្ចបញ្ជូនមកព្យាបាលនៅ មន្ទីរ ពេទ្យ បង្អែក ស្រុក ស្រែ អំបិល ចំណែក ឯអ្នកបើករថយន្តបង្ករ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

មតិយោបល់