កណ្ដាលៈ នៅថ្ងៃទី០១ខែតុលាឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទីយប់ សង្ស័យករណីឃាតកម្ម(ចាក់សម្លាប់) ចំណុចផ្លូវលេខ២១៥ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ កៅ ស្រីកែវ ភេទស្រី អាយុ ២៧ឆ្នាំ ទីលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខរបរនៅផ្ទះ ។
ជនសង្ស័យឈ្មោះ សុខ សោភ័ណ្ឌ ភេទប្រុស អាយុ ៣៨ឆ្នាំ ទីលំនៅភូមិជើងព្រៃ២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកសិករ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
-កូនកាំបិតចុងស្រួចដងជ័រពណ៌លឿងចំនួន១ប្រវែង២១ស.ម។
-ម៉ូតូ១គ្រឿងម៉ាក HONDA ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ កណ្តាល 1W-8667។
-មួកសុវត្ថិភាពពណ៌ស(ប្រឡាក់ឈាម)ចំនួន១។
សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យបានទំនាក់ទំនងស្រឡាញ់គ្នាអស់រយ:ពេលប្រហែល ៨ខែមកហើយ ដោយបានរៀបចំសែនព្រេនចាស់ទុំបងប្អូនខាងស្រី(ជនរងគ្រោះ)ដឹងឮ។ ក្រោយមកទាំងពីរនាក់បានមកជួលបន្ទប់ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីស្នាក់នៅជាមួយគ្នាម្តងម្កាល ដោយភាគីខាងប្រុសមានប្រពន្ធកូនរួចហើយ នៅឯភូមិជើងព្រៃ ក្នុងការស្នាក់នៅជាមួយគ្នាភាគីខាងប្រុស(ជនសង្ស័យ) មានការប្រច័ណ្ឌខាងស្រី(ជនរងគ្រោះ) ព្រោះមានការសង្ស័យមានប្រុសថ្មីទៀត។ លុះដល់ថ្ងៃកើតហេតុខាងលើ ពេលភាគីខាងប្រុសមកដេកនៅបន្ទប់ជួលភាគីខាងស្រីចេះតែដេញឲ្យទៅផ្ទះខុសប្លែកពីសព្វដង ធ្វើឲ្យជនសង្ស័យកាន់តែសង្ស័យខ្លាំងឡើងៗ ទើបមិនព្រមទៅផ្ទះនៅភូមិជើងព្រៃទេនៅចាំឃ្លាំមើល បន្ទាប់មកជនរងគ្រោះ បានប្រាប់ឲ្យជនសង្ស័យឌុបទៅសួរសុខទុក្ខ អ្នកនៅបន្ទប់ជួលជិតគ្នាឆ្លងទន្លេនៅគ្លីនីក និងសម្ភពផល្លី ពេលមកដល់ពេទ្យជនរងគ្រោះដេញជនសង្ស័យឲ្យទៅផ្ទះទៀត តែជនសង្ស័យទៅ នៅចាំតាមឃ្លាំមើលនៅជិតនោះដដែល មួយសន្ទុះក្រោយមកស្រាប់តែឃើញជនរងគ្រោះដើរចេញពីគ្លីនិកបណ្តើរនិយាយទូរស័ព្ទបណ្តើររួចឡើងជិះម៉ូតូឌុបឆ្ពោះទៅកន្លែងកើតហេតុ ទើបជនង្ស័យជិះម៉ូតូតាមដានពីក្រោយរហូតដល់កន្លែងកើតហេតុ ក៏ឃើញជនរងគ្រោះចូលទៅក្នុងផ្ទះឈើមួយ មានមនុស្សប្រុសពីរបីនាក់កំពុងផឹកស៊ី នៅក្រោមសំយ៉ាបមុខផ្ទះ ពេលនោះជនរងគ្រោះបានអង្គុយផឹកស៊ីជាមួយគេដែរ ឃើញដូចនេះជនសង្ស័យ បានចូលទៅហៅជនរងគ្រោះឲ្យចេញទៅផ្ទះវិញ មិនព្រមចេញធ្វើឲ្យជនសង្ស័យកាន់តែខឹងខ្លាំងៗ ឃើញកូនកាំបិតនៅលើតុបានយកដាក់ចូលហោប៉ៅខោ ហើយនាំជនរងគ្រោះចេញមកក្រៅឲ្យឡើងជិះម៉ូតូជាមួយ តែជនរងគ្រោះមិនព្រមជិះទេសុខចិត្តដើរ ចំណែកឯជនសង្ស័យបានជិះតាមពីក្រោយ រហូតដល់កន្លែងកើតហេតុខាងលើ ក៏មានការប្រទាញប្រទង់គ្នា ទើបជនសង្ស័យយកកូនកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះមួយកាំបិតចំលើដងកាំបិតខាងស្តាំ បណ្តាលឲ្យជនរងគ្រោះដួលផ្កាប់មុខទៅលើថ្នល់ ភ្លាមនោះជនសង្ស័យបានចាក់បន្ថែមចំនួនពីរកាំបិតទៀត ចំខ្នងនិងកញ្ចឹងករួចហើយជនសង្ស័យ បានជិះម៉ូតូសំដៅទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃ ដើម្បីចូលទៅសារភាពប្រាប់សមត្ថកិច្ចនូវទោសកំហុសរបស់ខ្លួន។ បន្ទាប់មកជនសង្ស័យត្រូវបានឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់