ព័ត៌មានជាតិ

Updated៖ ធ្លាក់ទឹកបាត់៤ថ្ងៃប្រទះឃើញសពស្អុយនៅឆ្នេរកោះស្តេច

កោះកុងៈ កម្មករទូកនេសាទធ្លាក់ទឹកបាត់៤ថ្ងៃប្រទះឃើញសពស្អុយនៅឆ្នេរកោះស្តេចកាលពីវេលាម៉ោង១និង៥០ នាទី រសៀលថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៩កម្លាំងអធិការស្រុកគីរីសាគរ បានទទួលសេចក្តីរាយការណ៍ពី សន្តិសុខ របស់ ក្រុមហ៊ុន យូញៀន ថាបានប្រទះឃើញសាកសពនៅឆ្នេរ អន្លង់ត្រី ភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ។
សមត្ថកិច្ចឲ្យដឹងថាក្រោយទទួលបានព័ត៌មានកម្លាំងជំនាញបានចុះត្រួតពិនិត្យបានបញ្ជាក់ឃើញថា ពិតជាសពរបស់កម្មករទូកនេសាទឈ្មោះ ង៉ែត ភេទ ប្រុស ៣១ ឆ្នាំ ដែលបានធ្លាក់ ទឹក នៅចំណុច កោះក្រសា លេខ ០៥៩០០១៣ ឃុំភ្ញីមាស ស្រុកគីរីសាគរ កាលពីយប់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩ ពិតប្រាកដមែន។
ក្រោយ ធ្វើ កោសល្យវិច្ច័យរួចសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់