មណ្ឌលគិរីៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃច័ន្ទ ០៧រោជ ខែពិសាខ ឆ្នាំ ឆ្លូវ ត្រីស័ក.ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២១ នាវេលាម៉ោង ១៣និង៤៥នាទីមាន
ករណីប្រើអំពើហឹង្សាដោយចេតនាមួយបានកើតឡើងនៅត្រង់ចំណុចក្រុមហ៊ុន រង់ឈីង សិក្សារ៉ែមាស ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បណ្តាលអោយជនរងគ្រោះដែលជាជនជាតិចិនម្នាក់ឈ្មោះ យាន សៃសៃ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិនមាន ស្រុកកំណើតនៅ ខេត្តហឺណាន ប្រទេសចិន ។
មុខរបរកម្មករបាន រងរបួសកំភួន ជើងស្តាំចំនួន ៣កន្លែងមានប្រវែង១៥.ស.ម និងជម្រៅ០.១.ស.ម និងរបួសប្រវែង០.៧.ស.មជម្រៅ០.១.ស.មនិងរបួសប្រវែង.០.៧.ស.មជម្រៅ០.១.ស.មរបួសចុងភ្លៅ១កន្លែងរបួសប្រវែង០.៦.ស.មជម្រៅ.០.២.ស.ម។
ករណីប្រើអំពើហឹង្សាខាងលើនេះបានប្រព្រឹត្តធ្វើឡើងដោយជនសង្ស័យដែលជាជនជាតិចិនដូចគ្នាមានឈ្មោះ ជ័ង សូស៊ីង ភេទប្រុស អាយុ ៥០ឆ្នាំ ស្រុកកំណើត ខេត្តសានតុង ប្រទេសចិនមុខរបរមេការក្រុមហ៊ុនរុងឈីងធ្វើរ៉ែមាស។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមាន កាំបិតចិតបន្លែមានរាងសំប៉ែតចុងស្រួយ ប្រវែង២៨.ស.ម ដងឈើចំនួន០១ ដើម។
សូបញ្ជាក់ផងដែលថា ជនសង្ស័យនិងជនរងជនគ្រោះស្នាក់នៅក្នុងក្រុមហ៊ុនរុងឈីងជាមួយគ្នា ស្ថិតនៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ករណីទំនាស់ពាក្យសំដីគ្នាគឺបណ្តាលអោយកើតជាជម្លោះបណ្តាមកពីជនសង្ស័យមិនបើកប្រាក់ខែអោយជនរងគ្រោះខាងលើនិងម៉្យាងទៀតជនរងគ្រោះត្រូវបានក្រុមហ៊ុនបញ្ឈប់ការងារពីកម្មករក្រុមហ៊ុន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់