ព័ត៌មានជាតិ

រន្ធត់ណាស់! ក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់

កំពង់ធំ: កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មានករណីមនុស្សឆក់ខ្សែភ្លើងស្លាប់ម្នាក់ ស្ថិតនៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក។

ជនរងគ្រោះឈ្មោះ ជុយ លាក់ ភេទប្រុស អាយុ៧ ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។

មូលហេតុ៖ ឆ្លងចរន្តម៉ូទ័បូមទឹក បណ្តាលឲ្យឆក់ស្លាប់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យសព រួចក៏ប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់