កំពតៈ កាលពីវេលាម៉ោង ១២ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បើកធ្លាក់ប្រទ្បាយលូ ដោយខ្លួនឯង មានទិសដៅពីលិចទៅកើត (កំពត-កែប)។
រថយន្តខាងលើម៉ាក កាមរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2N-9162 (ខូចខាតធ្ងន់) អ្នកបើកបរឈ្មោះ ស៊ឹម អុង ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំទទុង ស្រុកដងទង់ ខេត្តកំពង់ស្ពឺ (ស្លាប់ពេលបញ្ជួនដល់មន្ទីរពេទ្យបង្អែកខេត្តកំពត)។ ចំណែកអ្នករួមដំណើរម្នាក់ ឈ្មោះ ប៉ូច ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបើកបរ (របួសស្រាល)។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដោយពិនិត្យឃើញពុំបង្កឲ្យប៉ះពាល់ ដល់ទ្រព្យសម្បត្តិសាធារណៈ ទើបប្រគល់ឲ្យសាច់ញាតិហៅរថយន្តមកស្ទួច យកទៅផ្ទះវិញ៕
មតិយោបល់