ព័ត៌មានជាតិ

រថយន្តដឹកឥដ្ឋធុនធំ បុករះក្បែររង្វង់មូលតោពីរ បណ្ដាលឲ្យរងការខូចខាត នៅក្រុងព្រះសីហនុ

ព្រះសីហនុ: នៅវេលាម៉ោង១១ និង០០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅវិថីក្បែររង្វង់មូលតោពីរ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកឥដ្ឋធុនធំមួយគ្រឿង បានរអិលថយក្រោយ បុករថយន្តហាយឡែនឌ័រ ដែលចតក្បែរចិញ្ចើមផ្លូវ១គ្រឿង រួចបន្តបុករះម៉ូតូរបស់បុគ្គលិកធ្វើការ នៅហាងលក់ Pizza Olve ចំនួន ០៤គ្រឿងទៀត ។

ករណីនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួសទេ គ្រាន់តែខូចខាតរថយន្ត និងម៉ូតូប៉ុណ្ណោះ។

ក្រោយកើតហេតុរថយន្តបង្ក រួមទាំងភាគីរថយន្ត និងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្ដិ៍ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់