ព័ត៌មានជាតិ

រថយន្ត Camry បើកបុកម៉ូតូ Honda dream បណ្តាលឲ្យបុរសម្នាក់ បាត់បង់ជីវិត

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុនៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២២និង៤០នាទី នៅផ្លូវខេត្ត៣៨០ ចំណុចភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ហេតុការណ៍នេះ បង្កឡើងដោយរថយន្តម៉ាក Camry ពណ៌ស្លែចាស់ ស៊េរី ១៩៩៧ ពាក់ផ្លាកលេខភ្នំពេញ 2H 2544 បើកបរដោយមិនស្គាល់ឈ្មោះ (រត់គេចខ្លួនបាត់) រួមដំណើរគ្មាន ។ បើកបរក្នុងទិសដៅពីជើងទៅត្បូង បានបុកជាមួយម៉ូតូម៉ាក Honda dream C125 ពណ៌ខ្មៅ ផ្លាកលេខ កណ្ដាល 1AD 9422 បើកបរដោយឈ្មោះ ផល សុផាត ភេទប្រុសអាយុ ២០ឆ្នាំនៅភូមិ អញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។ បើកបរក្នុងទិសដៅពីត្បូងទៅជើង ។

ករណីនេះបណ្ដាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុឈ្មោះ ផល សុផាត ភេទ ប្រុសអាយុ២០ឆ្នាំ (អ្នកបើកបររថយន្តបង្កបាន រត់គេចខ្លួនបាត់ (មុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ) ។ ខូចខាតម៉ូតូ ០១គ្រឿងនិងរថយន្ត០១គ្រឿង ។ មូលហេតុ អ្នកបើកបររថយន្ត បង្កបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។ ជំនាញបានសហការជាមួយប៉ុស្តិ៍ព្រែកតាមាក់ធ្វើការវាស់វែងហើយបានប្រគល់សពជនរងគ្រោះឲ្យទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងដកហូតវត្ថុតាងទៅរក្សារទុក នៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់