ទឹកប្រាក់រង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ បានបន្តធ្លាក់ដល់ដៃបុរសម្នាក់ទៀតហើយ ដែលមានមុខរបរជាកម្មករសំណង់ ឈ្មោះ ឡេង ឡាំ អាយុ៣៨ឆ្នាំ រស់នៅភូមិកណ្តាល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
នៅចំពោះមុខ លោក អ៊ីឈីតាន់ និងក្រុមការងារ ដែលបានចុះប្រគល់រង្វាន់ធំ ដល់លំនៅដ្ឋានស្ថិតនៅភូមិសាស្ត្រខាងលើនេះ លោក ឡេង ឡាំ បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ ស្ទើរតែរាល់ថ្ងៃ ជាទម្លាប់លោកតែងទិញតែបៃតង អ៊ីឈីតាន់ ទទួលទានជាប្រចាំ ជាពិសេសក្រោយពេលសម្រាកពីការងារសំណង់។ លោកបានបន្តឱ្យដឹងទៀតថា កាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីត្រឡប់មកពីធ្វើការងារវិញ ហើយអស់កម្លាំងផងនោះ លោកបានទៅទិញតែបៃតង អ៊ីឈីតាន់ រសជាតិក្រូចឆ្មារទឹកឃ្មុំចំនួនមួយដប ពីអ្នកលក់ដែលស្ថិតនៅខាងមុខផ្ទះ ដើម្បីទទួលទាន ។ លុះពេលមួលគម្របដបស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង ។
ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកលក់ និងមនុស្សនៅក្បែរគ្នាឱ្យជួយមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។ លោកបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០ លានរៀលនេះ លោកនឹងយកមួយចំនួនទៅសង់ផ្ទះ ហើយទុកមួយចំណែកទៀតបង្កើតមុខរបរ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០ លានរៀល រហូតដល់ ៧០ រង្វាន់, ម៉ូតូ Scoopy i ចំនួន ៧០រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន ៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក ៕
មតិយោបល់