ព័ត៌មានជាតិ

រថយន្តសាំយ៉ុង បុកយុវជនម្នាក់ ប​ណ្ដាលឲ្យស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់: កាលពីវេលាម៉ោង៧ និង៣០ នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៥៥-១៥៦ ស្ថិតនៅភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅកន្លែងកើតហេតុ។

រថយន្តបង្ក ម៉ាក Sang yong ពាក់ស្លាកលេខពោធិ៍សាត់ ២A-៤៩៦៦ ពណ៌ស ធ្វើដំណើរពីកើតទៅលិច អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។ ចំណែកម៉ូតូរងគ្រោះម៉ាក គុប ចង្កៀងមូល គ្មានស្លាកលេខ ពណ៌ខ្មៅ (ធ្វើចរាចរណ៍ពីលិចទៅកើត) ។

ជនរងគ្រោះឈ្មោះ សួរ សំនាង អាយុ១៨ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់) ។ សាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រោយកើតហេតុ រថយន្ដបង្កបានបើករត់គេចខ្លួន ចេញពីកន្លែងកើតហេតុ រហូតដល់ខាងមុខរោងចក្រកាត់ដេរ តៃអ៊ីហ្ស៊ី ក៏ត្រូវបានសមត្ថកិច្ច យករថយន្ត និងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ជាបណ្ដោះអាសន្ន៕

មតិយោបល់