ព័ត៌មានជាតិ

លែងប្រពន្ធជាង១០ឆ្នាំរហូតមានជំងឺសរសៃប្រសាទចុងក្រោយស្លាប់ដោយលង់ទឹក

កណ្ដាលៈ ករណីបុរសម្នាក់លង់ទឹកស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២០ នៅចំណុចកំពង់ទឹកតាផាន ភូមិអញ្ជែងក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជនរងគ្រោះ១នាក់ឈ្មោះ ផាន សម្ផស្ស ភេទប្រុសអាយុ ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំ កើតហេតុ ។

តាមប្រភពព័ត៌មានកាលរយ:ពេលជាង ១០ ឆ្នាំមកហើយជនរងគ្រោះបានលែងលះពីប្រពន្ធ ហើយមកស្នាក់នៅជាមួយឪពុកម្ដាយ នៅភូមិ ឃុំ កើតហេតុរហូតដល់សព្វថ្ងៃនេះ ហើយជនរងតែងតែ ផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ រយៈពេលជាង ២ ឆ្នាំដោយជនរងគ្រោះមានជំងឺសរសៃប្រសាទឪពុកម្ដាយ បានយកទៅព្យាបាល ដោយលេបថ្នាំសរសៃប្រសាទជាប្រចាំ លុះដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០​ វេលាម៉ោង០៦និង៣០ នាទី ជនរងគ្រោះបានដើរចុះទៅមាត់ទន្លេមេគង្គ ដោយបាត់ជនរងគ្រោះយូរក្រុមគ្រួសារបានតាមទៅរក តែឃើញតែ
ស្បែកជើងផ្ទាត់មួយគូនៅមាត់ទឹក ទើបក្រុមគ្រួសារនិងអ្នកជិតខាងបានចុះរាវរកតែរកមិនឃើញ រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង ០៨និង០០ ព្រឹក បានឃើញសាកសពជនរងគ្រោះអណ្តែត ទឹកទន្លេមេគង្គ ក្រុមគ្រួសារបានលើកសាកសព យកមកតម្កល់នៅក្រោមផ្ទះហើយរាយការណ៍ ជូនសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចជំនាញសហការជាមួយក្រុមប្រឹក្សាឃុំពុកឫស្សី នគរបាលប៉ុស្តិ៍ គ្រូពេទ្យ មេភូមិនិងក្រុមគ្រួសារសព បានពិនិត្យសាកសព
ដោយហ្មត់ចត់ សាកសពមានសភាពពោះប៉ោងមានទឹកនិងឈាមហូរតាមមាត់ឯផ្នែកក្បាល ក អវយវៈ និងដង
ខ្លួនពុំមានអ្វីគួរឲ្យកត់សម្គាល់ទេ។
សន្និដ្ឋាន៖ ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹក សពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់