ខេត្តកំពង់ធំ៖ វត្តសាលាទំនប់ជាវត្តបុរាណនិងជាកន្លែងបរមីស័ក្ដសិទ្ធ១ ស្ថិតនៅជើងភ្នំ សន្ទុក ក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានចម្ងាយប្រមាណ១៥គីឡូម៉ែត្រនិងស្ថិតនៅខាង កើត ឈាងខាងជើងនៃទីរួមខេត្ត ចូលពីផ្លូវជាតិលេខ៦ ត្រង់ភូមិសំណាក ឃុំកកោះនិងផ្លូវចូលរម ណីដ្ឋានភ្នំសន្ទុក។
វត្តសាលាទំនប់កាលពីអតីត ជាអាស្រព១ដែលបានកើតឡើងក្នុងសម័យអាណានិគមបារាំង ដែលព្រះអង្គធិបរត់គេចខ្លួន ពីបារាំងតាមចាប់ មកលាក់ខ្លួននៅតំបន់នេះ ហើយក៏បានកសាងអា ស្រពនេះឡើង ជាកន្លែងសមាធិរបស់ព្រះអង្គ។
វត្តសាលាទំនប់មានបរិវេណធំល្មម មានដើមឈើធំៗស្រោង មានសភាពស្ងាត់ជ្រងុំនិងមាន កុដ្ឋអគារនិងព្រះវិហារ ជាលក្ខណបុរាណ ស័ក្ដសមជាអារាមដែលមានបរមី ស័ក្ដសិទ្ធពិតប្រាកដ ។
អ្នកសារព័ត៌មានយើងកំពុងស្លុងអារម្មណ៏នឹងទិដ្ឋភាពនៅក្នុងទីអារាមដ៏ស្ងាត់ជ្រងុំនេះ ហាក់ ឡើងវិញដោយក្រឡេកភ្នែកប្រទះឃើញ ព្រះសង្ឍស្ថិតនៅក្នុងវ័យចំណាស់១អង្គកំពុងនិមន្តសំដៅ មករក។
បន្ទាប់ពីធ្វើគាវនកិច្ចចំពោះព្រះអង្គរួចមក ព្រះអង្គបានមានសង្ឃដីការថាព្រះអង្គមាននាម យ៉ង់ នរសីហោ មានព្រះជន្ម៧២វស្សា ជាព្រះចៅអធិការនៅវត្តនេះ និងពីអតីតព្រះអង្គជាមន្ត្រីរាជ ការ១រូប នៅមន្ទីរវប្បធ៌មនៅខេត្តកំពង់ធំនេះ ក្រោយពីព្រះអង្គចូលនិវត្តន៍ហើយនឿយណាយនឹង រឿងលោកិយក៏បួសនៅវត្តនេះតែម្ដង ចំណែកញោមស្រីជាអតីតភរិយានោះ ក៏ចាស់ណាស់ហើយគឺ គាត់មានអាយុ៦៩ឆ្នាំទៅហើយ។ សព្វថ្ងៃគាត់មកសុំសីលសម្មាទាន ជាឧបាសិការម្នាក់វត្តនេះដើម្បី សន្សំកុសលទៅជាតិខាងមុខ។
ព្រះចៅអធិការដែលវ័យ៧២វស្សានេះ បានសង្ឍដីការបន្តទៀតថា វត្តសាលាទំនប់នេះ មាន វត្ថុស័ក្ដសិទ្ធច្រើនណាស់ ដែលបន្សល់តាំងពីបុរាណមកនិងក្នុងសម័យអាណានិគមបារាំង ក្នុងពេល ដែលព្រះអង្គធិប រត់គេចខ្លួនពីបារាំងតាមចាប់ ហើយមកស្នាក់តាំងសិល្បិ៍សម្មាធិនៅទីនេះ ហើយវត្ត នេះកាលណោះ គ្រាន់តែជាអាស្រព១តូចល្មមតែប៉ុណ្ណោះ។
ព្រះចៅអធិការបន្តសង្ឍដីការថា មានពុទ្ធបរិស័ទខ្លះមិនយល់ ចេះតែបេះបោចផ្លែឈើនិងដង ទឹកដូចបែបអាសអាភាសត្រង់កន្លែងអណ្ដូងសំរិទ្ធនេះដែលហូរមកលើភ្នុំសន្ទុកនិងថ្មក្រពើនោះ ព្រះ អង្គក៏ស្ដីខ្លះៗទៅព្រោះវាប៉ះពាល់ដល់កន្លែងស័ក្ដសិទ្ធខ្លាចសាបរលាប ទើបពុទ្ធបរិស័ទ្ធខ្លះមានការ ខឹងសម្បារនឹងព្រះអង្គដែរ។
ដោយឡែកពុទ្ធបរិស័ទមួយចំនួនបានឲ្យដឹងស្របគ្នាថា ពីដើមត្រង់ចំណុចអណ្ដូងសំរិទ្ធនិងថ្ម ក្រពើដែលនៅជិតមាត់ស្រះបុរាណនៅក្នុងវត្តនេះ គឺមានសម្លេងក្រពើរោទិ៍ជារៀងរាល់ថ្ងៃសីលឬថ្ងៃ ពេញបរមី បើអ្នកស្រុកទៅបន់ស្រន់អ្វីតែងតែបានសម្រេចដូចបំណង ក្រោយមកក៏មានគូរស្នេហ៍នាំ គ្នាមករួមរក្សនៅកន្លែងនោះ ក៏លែងលឺសម្លេងក្រពើស្រែកទៀតទៅ។
ប្រភពព័ត៌មានពីពុទ្ធបរិស័ទខាងលើនេះបាន ធ្វើការ រិះគន់ថា អ្នកចូលទៅបេះបោចផ្លែឈើ និងមានទង្វើរពុំគប្បីខាងលើច្រើនតែជាក្រុមគ្រួសារ របស់លោកតា អ៊ុចលឹម ជាអតីតអាចារ្យវត្តនេះ និងលោតតាម្នាក់ទៀតឈ្មោះជូ សឿន លុះពេលមានការស្ដីបន្ទោសបន្តិចបន្តួចពីព្រះចៅអធិការក៏ នាំគ្នាខឹងនឹងព្រះចៅអធិការ ប៉ុន្តែពុទ្ធបរិស័ទភាគច្រើនមិនមានគំនិតដូច ក្រុមគ្រួសារលោកតា២នាក់ នេះឡើយ ផ្ទុយទៅវិញពួកគាត់គាំទ្រនូវទង្វើរដែលជួយការពារនិងរក្សាវត្ថុស័ក្ដសិទ្ធក្នុងវត្តនេះ ដែល មានតាំងពីបុរាណមក ជាប្រយោជន៍ដល់អ្នកមានជំនឿនិងប្រពៃណីវប្បធ៌មខ្មែរ៕
មតិយោបល់