ភ្នំពេញ៖ ប៉ុន្មានសប្តាហ៍មកនេះ គ្រប់ផលិតកម្មជាច្រើន បានត្រៀមអាលប៊ុមថ្មីរបស់ខ្លួន ដើម្បីស្វាគមន៍ បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ កៀកនឹងមកដល់នាពេលខាងមុខនេះ ។
ក្នុងនោះដែរក៏មានស្ថានីយ៍ទូរទស្សន៍ជាច្រើន បានអញ្ជើញតារាចម្រៀង សម្តែង ប្រុសស្រី ជាច្រើនឲ្យថត កម្មវិធីសម្រាប់ត្រៀមបុណ្យចូឡឆ្នាំ ប្រពៃណីខ្មែរ ផងដែរ ។
នៅថ្ងៃទី ១៩ ខែ មីនា ឆ្នា ២០១៥ នេះ ស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៩ ក៏បានត្រៀមថតកម្មវីធីសម្រាប់បុណ្យចូលឆ្នាំថ្មី ដោយមានតារាប្រុសស្រីជាច្រើន ចូលរួម ។ ក្នុងកម្មវិធីថតត្រៀមសម្រាប់កម្មវីធីចូលឆ្នាំនេះ ប៉ុស្តិ៍លេខ ៩ មិនបានអញ្ចើញ តារាល្បីៗឲ្យចូលរួមឡើយ ដោយឃើញ តារាស្រករក្រោយ កំដរឆាក មកថតឲ្យតែប៉ុណ្ណោះ ។ បើទោះបីជាមិនមាន តារាល្បីៗចូលរួមថតនៅប៉ុស្តិ៍លេខ ៩ តារាសម្តែង អ៊ឹម ជីវ៉ា ដែលមានកេរ្តិ៍ឈ្មោះ បោះសំលេងគួរសម ក្នុងពិភពសិល្បៈ ក៏មិនបោះបង់ថតឲ្យប៉ុស្តិ៍នេះដែរ ដោយចូលរួមសស្រាក់សស្រាំ ខណៈស្ទីតយ៉ូថត គ្មានម៉ាស៊ីនត្រជាក់ ។
តារាសម្តែង អ៊ឹម ជីវ៉ា បានឲ្យដឹងថា “សម្រាប់ប៉ុស្តិ៍លេខ ៩ ខ្លួនមិនភ្លេចនោះទេ គឺជា ដែនជំរកដំបូងដែល ធ្វើឲ្យខ្លួនមានមុខមាត់ ក្នុងពិភពសិល្បៈមកទល់នឹងពេលបច្ចុប្បន្ននេះ ទោះក្នុងលក្ខណ្ឌ ដូចខាងលើ ក៏ខ្លួនត្រូវតែថតឲ្យ ដែរ ” ។
ក្នុងចំណោមតារា ១០០ នាក់ជាង ដែលចូលរួមថតឲ្យស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៩ គេឃើញមានតារាល្បីៗគួរសម តែ ៤ ទៅ ៥ ដួងតែប៉ុណ្ណោះ ក្នុងនោះមាន ម៉ៅ ស៊ីណាត ព្រះកាយច័ន្ទ ហេង ស្រីពេជ្រ និង អ៊ឹម ជីវ៉ា តែប៉ុណ្ណោះ ៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់