ព័ត៌មានជាតិ

សាហាវណាស់! កុមារីអាយុ ១៤ឆ្នាំ ត្រូវបុរសម្នាក់ ចាប់យកមកដាក់ច្រវ៉ាក់ ហើយវាយនិងខ្សែភ្លើង របួសយ៉ាងដំណំ

កណ្ដាលៈ កាលពីម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០១ ខែកក្កដា២០១៩ មានករណីហិង្សាដោយចេតនា នៅចំណុចភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ យ៉ុម ស្រីពេជ្រ ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ស៊ុប នៅភូមិអណ្តូង ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល ចំណែកជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះអែល ណាវីន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូងស្នាក់ នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
-ខ្សែភ្លើង ១ខ្សែ
-ច្រវ៉ាក់ ១ខ្សែ។
‌‌‌‌‌
ជនរងគ្រោះ ត្រូវបានសង្ស័យចាប់យកមកដាក់ច្រវ៉ាក់ និងរទេះ ហើយវាយនិងខ្សែភ្លើង បណ្តាលឲ្យពកថ្ងាស់ និងមានស្នាមជំាលើផ្ទៃមុខច្រើនកន្លែង។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ បានស្រឡាញ់គ្នាចេញចូល រកគ្នារយៈពេលប្រហែល១ខែមកហើយ នៅយប់ថ្ងៃទី៣០.០៦.២០១៩ ជនរងគ្រោះ និងជន សង្ស័យបានដេកជាមួយគ្នា នៅផ្ទះជនសង្ស័យ លុះព្រឹកឡើងជនរងគ្រោះងើបទៅផ្សារ ជនសង្ស័យងើបឡើង បាត់ទូរស័ព្ទម៉ាកអាយហ្វូនហ្វាយ និងលុយ១៦ម៉ឺនរៀល ទើបជនសង្ស័យទៅរកឃើញជនរងគ្រោះ ឃើញកំពុងដើរចេញពីផ្សារ ពេលនោះជន សង្ស័យហៅទៅផ្ទះវិញ ពេលដល់ផ្ទះ ក៏បានចាប់ជនរងគ្រោះដាក់ច្រវ៉ាក់ ទៅនិងរទេះដឹកដូងរួចយកខ្សែភ្លើងវាយតែម្តង។

តាមការបំភ្លឺរបស់ជនរងគ្រោះ បានឆ្លើយថា ខ្លួនបានស្រឡាញ់គ្នាជិត១ខែមកហើយ តែមិនដែលរួមភេទទេបានត្រឹមឲ្យថើប។ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា ខ្លួនបានស្រឡាញ់ គ្នារយៈពេលប្រហែល១ខែមកហើយ មិនដែលរួមភេទទេ។

ចំពោះករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់